ដុតបំផ្លាញចោលទំនិញខូចគុណភាព និងក្លែងបន្លំម៉ាកសញ្ញាជាង១តោន ក្រោយបង្ក្រាបដកហូតបាន ឆ្នាំ២០១៩

ដុតបំផ្លាញចោលទំនិញខូចគុណភាព និងក្លែងបន្លំម៉ាកសញ្ញាជាង១តោន ក្រោយបង្ក្រាបដកហូតបាន ឆ្នាំ២០១៩

សៀមរាប៖ ទំនិញខូចគុណភាពនិងក្លែងបន្លំម៉ាកសញ្ញាចំនួន៩មុខ ស្មើប្រមាណជាង១តោន។ ត្រូវបានសមត្ថកិច្ចពាក់ព័ន្ធរបស់អាជ្ញាធរខេត្តសៀមរាប ដុតបំផ្លាញចោល នៅទីលានចាក់សំរាមក្នុងភូមិអន្លង់ពីរ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង
កាលពីរសៀលថ្ងៃទី១២.ខែមីនា.ឆ្នាំ២០២១នេះ។

លោកវរសេនីយ៍ឯក ជ្រិញ គឹមនីនាយការិយាល័យនគរបាល ប្រឆាំងបទល្មើសេដ្ឋកិច្ចនៃស្នងការដ្ឋាន
នគរបាលខេត្តសៀមរាបឲ្យដឹងថា ។ការដុតបំផ្លាញនោះគឺធ្វើឡើងក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី ម៉ក់ ធារ៉ាស្នងការរងទទួលផែនការងារនគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ចដែលជាតំណាងដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនៃស្នងការដ្ឋាននគរបាខេត្តសៀមរាប ។ ដោយមានការចូលរួមផងដែរពីលោកថេង សំណាង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្ត.លោកឧត្តមសេនីយ៍ទោ ទូច យុទ្ធាអនុប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រ
យុទ្ធប្រឆាំងផលិតផលក្លែងក្លាយ. លោកលឹម កង អនុប្រធានការិយាល័យសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្ត លោកសូរ ប្លាតុង អភិបាលនៃគណៈអភិបាលស្រុកប្រាសាទបាគង.លោកអធិការនៃអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង និងអាជ្ញាធរថ្នាក់ដឹកនាំមូលដ្ឋានជាច្រើនរូបទៀត ។

គួររំលឹកថា.ការដុតកំទេចបំផ្លាញចោលរាល់មុខទំនិញប្រមាណជាង៩តោនខាងលើនេះ ។ គឺបន្ទាប់ពីដកហូតបានក្នុងការបង្ក្រាបករណី.បទរំលោភកម្មសិទ្ធិបញ្ញា។ ដែលស្ដុកលក់និងចែកចាយផលិតផលក្លែងក្លាយបន្លំម៉ាកសញ្ញា (Lotus with leg in Japanese Characters) និងម៉ាកសញ្ញា (Bento & Device) ស្ថិតនៅផ្ទះលេខ១១២-១១៤.ផ្លូវលេខ១២(បុរីសៀងណាំ) ភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប កាលពីថ្ងៃទី៣០.ខែឧសភា.ឆ្នាំ២០១៩កន្លងមក ។ ដែលមានម្ចាស់ឈ្មោះផុក ឆៃអាយុ
៤៧ឆ្នាំ សញ្ញ្ជាតិខ្មែរ និងប្រពន្ធឈ្មោះអុឹង ជូ អាយុ ៣៦ឆ្នាំ សញ្ជាតិខ្មែរ។ សមត្ថកិច្ចចម្រុះដកហូតបានវត្ថុតាង ទំនិញខូចគុណភាព ដែលក្លែងបន្លំម៉ាកសញ្ញា និងផុតកាលបរិច្ឆេទប្រើប្រាស់ សរុបចំនួន ០៩មុខ ស្មើនឹងទម្ងន់ជាង០១តោន ។
រួមមាន៖១-នំStick Biscuit កញ្ចប់ពណ៌ក្រហម-លឿង ចំនួន៤៤៨០កញ្ចប់ ២-សំបកវេខ្ជប់Good Taste (លឿង-ខៀវ)ចំនួន០៨គីឡូក្រាម.៣-សំបកវេចខ្ជប់ GoodTaste(លឿង-បៃតង)ចំនួន១៨គីឡូក្រាម ៤-នំសរសៃមឹក (មិនទាន់វេចខ្ជប់) ចំនួន០២ស្បោង១១គីឡូក្រាម ៥-មីសេះក្រហមចំនួន៤៨កេះ ស្មើនឹង២៤០០កញ្ចប់ ៦-នំម្ទេសខ្លា Showka មិនទាន់វេចខ្ជប់ចំនួន០៨បាវស្មើនឹង៥៦គីឡូក្រាម ៧-នំពាក់កណ្ដាលសម្រេចចំនួន២១បាវ ស្មើនឹង ៥៧៨គីឡូក្រាម ៨-សំបកវេចខ្ជប់Showka (លឿង)ចំនួន១៤គីឡូក្រាម ៩-នំកងបំពងមឹករួយ ចំនួន២៣ការុងធំ ។ ចំពោះជនសង្ស័យប្រព្រឹត្តស
មត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅតុលាការរួចហើយ ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ។

ឆ្លៀតក្នុងឱកាសនោះលោកឧត្តមសេនីយ៍ត្រីម៉ក់ ធារ៉ា បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ សូមមេត្តាចូលរួមសហការ ។ ជួយផ្ដល់ព័ត៌មានដល់សមត្ថកិច្ច ប្រសិនបើមានការសង្ស័យកន្លែងណាមានប្រព្រឹត្តបទល្មើសខុសច្បាប់ ។ សូមឲ្យទាក់ទងជាមួយសមត្ថកិច្ចមូលដ្ឋាន ដើម្បីធ្វើការបង្ការទប់ស្កាត់ និងបង្ក្រាបឲ្យបានទាន់ពេលវេលា ។ ព្រោះការចូលរួមសហការរបស់បងប្អូនប្រជាពលរដ្ឋពិត ជាមានសារៈសំខាន់ណាស់ក្នុង ការទប់ស្កាត់បទល្មើស និងបង្រាបឲ្យមានប្រសិទ្ធភាពខ្ពស់។

ដោយ.ស៑ូ ជឿន

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close