ក្នុងឆ្នាំ២០២០ សហគមន៍ព្រៃឈើចំនួន៩ រកចំណូលបាន ១៤ម៉ឺនដុល្លារ ពីការលក់ផលិតផលផ្ដៅ និងឬស្សី
អង្គការ WWF បានឲ្យដឹងថា ក្នុងឆ្នាំ២០២០ សហគមន៍ព្រៃឈើចំនួន៩ ក្នុងខេត្តមណ្ឌលគិរី ក្រចេះ កោះកុង ព្រះសីហនុ និងកំពត រកចំណូលបានសរុបចំនួន ១៤០.០០០ដុល្លារអាមេរិក ពីការលក់ផលិតផលផ្ដៅ និងឬស្សី។ នេះជាលទ្ធផលដែលសហគមន៍ទទួលបាន ក្រោយកិច្ចប្រជុំដើម្បីបូកសរុបការងាររបស់ពួកគេ ប្រព្រឹត្តទៅកាលពីពាក់កណ្តាល ខែកុម្ភៈកន្លងទៅ។
របាយការណ៍ បានបញ្ជាក់ថា តាំងពីឆ្នាំ២០១០មក អង្គការ WWF និងដៃគូ ដោយទទួលបានមូលនិធិពី IKEA, SIDA និង EU-V4MF បាននិងកំពុងគាំទ្រសហគមន៍មូលដ្ឋានសរុបចំនួន ២១សហគមន៍ ដែលមានសមាជិកសរុបចំនួន ១៣០គ្រួសារ នៅក្នុងខេត្តទាំង៥ ក្នុងការគ្រប់គ្រងធនធានផ្ដៅ និងឬស្សីប្រកបដោយនិរន្ដរភាព សម្រាប់ទ្រទ្រង់ដល់ជីវភាពរបស់ពួកគេ ក៏ដូចជារួមចំណែកក្នុងការអភិរក្សជីវៈចម្រុះនៅលើផ្ទៃដីព្រៃសរុបបញ្ចូលគ្នាទាំងអស់ចំនួន ៣៥.៤៤៩ហិកតា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។