ថៃ ប្រកាសបន្តរកឃើញឆ្លងកូវីដ១៩ថ្មី ១៧០នាក់ទៀត ភាគច្រើនឆ្លងក្នុងសហគមន៍
ប្រទេសថៃ៖ កាលពីថ្ងៃអាទិត្យ ទី១៤ ខែមីនា ឆ្នាំ២០២១ អាជ្ញាធរថៃបានប្រកាសពី ការរកឃើញករណីឆ្លងថ្មីនៃជំងឺ COVID-19 ចំនួន១៧០នាក់ថែមទៀត ដែលភាគច្រើនជាករណីឆ្លងក្នុងសហគមន៍។
មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ COVID-19 នៃប្រទេសថៃបានគូសបញ្ជាក់ថា ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន១៥៦នាក់ជាករណីឆ្លងរាលដាលនៅក្នុងស្រុកផ្ទាល់ និង១៤ករណីជាករណីរកឃើញលើ អ្នកទើបធ្វើដំណើរមកពីបរទេស។សម្រាប់ករណីឆ្លងក្នុងស្រុកថ្មីៗ មាន១៣៦ករណីត្រូវបានរាយការណ៍ចេញពីខេត្តសាមុត សាខន និងទីក្រុងបាងកក។
គិតត្រឹមល្ងាចថ្ងៃអាទិត្យម្សិលមិញ ថៃបានរកឃើញករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេសខ្លួន ចំនួន២៦៩២៧នាក់ ក្នុងនោះ ២៦,១៥៤នាក់បានជាសះស្បើយឡើងវិញ និង៨៦នាក់បានបាត់បង់ជីវិត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។