រថយន្ត បុកម៉ូតូ ពេញទំហឹង ស្លាប់បុរសម្នាក់នៅហ្នឹងកន្លែង
ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់ បានស្លាប់ភ្លាមៗ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ កាលពី កាលពីវេលាម៉ោងជិត៨យប់ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ នៅភូមិទួល ឃុំស្វាយរំពារ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
នគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា មុនពេលកើតហេតុ គេមានរថយន្ត១គ្រឿង ម៉ាកហ៊ីយយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2X-2434 បើកបរពីលិចទៅកើត លុះដល់ចំណុចកើតហេតុ ក៏បុកជាមួយម៉ូតូ១គ្រឿង ម៉ាកហុងដាC១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ស្ពឺ 1N-9865 បើកបញ្ច្រាស់ទិសគ្នា បណ្តាលឲ្យភាគីម៉ូតូដួលស្លាប់ភ្លាមៗ។ ជនរងគ្រោះឈ្មោះ ប៊ូ ប៊ុនណាក់ ភេទប្រុស អាយុ៤១ឆ្នាំ នៅភូមិទួល ឃុំស្វាយរំពារ។ រីឯអ្នកបើកបររថយន្តបង្ក បានរត់គេចខ្លួនបាត់ស្រមោល។
ក្រោយពេលកើតហេតុ នគរបាលជំនាញ ចុះពិនិត្យ និងបានប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកវត្ថុតាង បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ រងចាំដោះស្រាយបន្ត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។