ឃាត់ខ្លួនអនិតិជន ២នាក់ ករណីលួចគាស់តូបវេប្រាក់ នៅស្រុកថ្មគោល
ខេត្តបាត់ដំបង៖ កាលពីថ្ងៃទី១៤ ខែ មីនា ឆ្នាំ២០២១ នគរបាលស្រុកថ្ម បានឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ករណីធ្វើសកម្មភាពលួចគាស់តូបវេប្រាក់វីង នៅស្រុកថ្មគោល ខេត្តបាត់ដំបង។
ជនសង្ស័យទាំង២នាក់ គឺឈ្មោះ ឡា ពោ ភេទប្រុស អាយុ១១ឆ្នាំ មានទីលំនៅភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង និងឈ្មោះ ម៉ៅ កុសល ភេទប្រស អាយុ២៨ឆ្នាំ ទីលំនៅមិនប្រាកដ។ រីឯជនរងគ្រោះឈ្មោះ ប៉ិច បុណ្ណា ភេទប្រុសអាយុ៥០ឆ្នាំ រស់នៅភូមិឃុំកើតហេតុ។
សូមជម្រាបថា កាលពីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ នៅចំណុចក្រុមទី៤៨ភូមិតាសី ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង មានករណីលួចគាស់តូបវេប្រាក់វីង ១កន្លែង ដោយប្រមូលយកបាន៖
-ប្រាក់រៀលប្រមាណជា ១លានរៀល
-ក្រវិលកំប៉ុងស្រាបៀដែលត្រូវង្វាន់មួយចំនួន។
ក្រោយពេលកើតហេតុជំនាញ បានចុះទៅពិនិត្យកន្លែងកើតហេតុ និងធ្វើការស្រាវជ្រាវរហូតឈានទៅធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង២នាក់ បានសារភាពថា ខ្លួនពិតជាបានចូលលួចទ្រព្យសម្បត្តិ ពិតប្រាកដមែន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។