សត្វ​ផ្សោត​ទឹកសាប​ជិត​ផុត​ពូជ និង​មាន ៨៩​ក្បាល​ប៉ុណ្ណោះ រស់នៅក្នុង​ទន្លេមេគង្គ នៃ​ប្រទេស​កម្ពុជា​

​តាមរយៈក្រសួងបរិស្ថាន បានឲ្យដឹងថា សត្វ​ផ្សោត​ទឹកសាប ជា​ប្រភេទ​សត្វ​ទទួលរង​គ្រោះថ្នាក់​ជិត​ផុត​ពូជ​បំផុត និង​មាន​ចំនួន​តែ​ប្រមាណ ៨៩ ក្បាល​ប៉ុណ្ណោះ​រស់នៅ ក្នុង​ទន្លេមេគង្គ នៃ​ប្រទេស​កម្ពុជា​។​

​វត្តមាន​សត្វ​ផ្សោត បញ្ជាក់​ពី​គុណភាព​ល្អ​នៃ​ប្រព័ន្ធ​អេកូឡូស៊ី និង​ជីវៈចម្រុះ​សម្បូរបែប​នៅតាម​ដង​ទន្លេមេគង្គ​ដែល​ទ្រទ្រង់​យ៉ាងសំខាន់​ដល់​ជីវិត​មនុស្ស សត្វ រុក្ខជាតិ ព្រមទាំង​ផ្តល់ឱកាស​សម្រាប់​របរ​ចិញ្ចឹមជីវិត​ដើម្បី​គាំទ្រ​ជីវភាព​របស់​ប្រជាពលរដ្ឋ និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close