កូវីដ១៩! ថៃ បន្តមានអ្នកស្លាប់កើនដល់ ៨៧នាក់ ខណៈករណីឆ្លងថ្មី ៧៨នាក់
ប្រទេសថៃ៖ មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ជំងឺកូវីដ១៩ នៃប្រទេសថៃ បានប្រកាសថា កាលពីថ្ងៃទី១៥ មីនា ២០២១ មានករណីវិជ្ជមានកូវីដ១៩ ចំនួន ៧៨នាក់បន្ថែមទៀត ខណៈដែលអ្នកស្លាប់មានម្នាក់ទៀត។
ប្រភពថា ក្នុងចំណោមនេះ មានតែ ៤នាក់ប៉ុណ្ណោះ ជាករណីនាំចូល ក្រៅពីនេះ គឺជាករណីឆ្លងក្នុងស្រុក។
គិតត្រឹមរសៀល ថ្ងៃម្សិលមិញ ថៃ មានអ្នកកើតកូវីដ១៩ កើនដល់ ២៧០ ០០៥នាក់ ស្លាប់៨៧នាក់ កំពុងសម្រាកព្យាបាលចំនួន ៦៨៤នាក់ ជាសះស្បើយ ២៦ ២៣៤នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។