មីយ៉ាន់ម៉ា មានបាតករ១១នាក់ទៀតស្លាប់ ធ្វើឲ្យចំនួនអ្នកស្លាប់កើនឡើង១៣៨នាក់
ស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា មិនមានការថមថយនោះឡើយ ហើយនៅថ្ងៃទី ១៥ខែមីនា មានបាតុករ១១នាក់ទៀតស្លាប់ ដោយការបង្ក្រាប់ពីកម្លាំងប៉ូលិស ធ្វើឲ្យអ្នកស្លាប់ កើនឡើងដល់ទៅ១៣៨ នាក់ ចាប់តាំងពីផ្ទុះបាតុកម្មប្រឆាំងរដ្ឋប្រហារ នៅថ្ងៃទី១ខែកុម្ភៈ។
កាលពីថ្ងៃទី១៥ខែមីនា ឆ្នាំ២០២១ សហគមន៍អន្តរជាតិបានអំពាវនាវដល់ភាគីទាំងសង្ខាងរក្សាការអត់ធ្មត់ ក្រោយមានបាតុករ ១១នាក់ស្លាប់បន្ថែមទៀត ។ មកទល់ពេលនេះ បណ្តាមេទ័ពមីយ៉ាន់ម៉ា មិនចាប់អារម្មណ៍ ទៅលើការអំពាវនាវពីសហគមន៍អន្តរជាតិនោះឡើយ។
កាលពីថ្ងៃទី១៤ខែមីនា គឺជាពេលវេលា មានករណីស្លាប់ច្រើនជាងគេ ដោយមានបាតុករ ដល់ទៅជិត៤០ នាក់ស្លាប់ ដោយការបង្ក្រាប់ពីកម្លាំងទាហាន ក្រោយមានរោងចក្រ ក្រុមហ៊ុនរបស់ចិនជាច្រើនរងការវាយប្រហារដុតបំផ្លាញ។
ការបង្រាប់យ៉ាងចាស់ដៃពី យោធានៅថ្ងៃទី ១៤ មិនបានធ្វើឲ្យក្រុមបាតុករ រាថយនោះឡើយ ដោយនៅថ្ងៃទី១៥ខែមីនា ពលរដ្ឋនៅតែបន្តធ្វើបាតុកម្មដដែលហើយលទ្ធផលមានមនុស្ស ១១នាក់ទៀតស្លាប់។
ជាមួយគ្នានេះដែរ បណ្តាញទូរទស្សន៍ គ្រប់គ្រងដោយយោធា បានបញ្ជាក់ថា នៅក្នុងអំពើហិង្សាកាលពីថ្ងៃទី ១៥ខែមីនា មានប៉ូលិសម្នាក់ស្លាប់ផងដែរ។ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានអំពាវនាវដល់សហគមន៍អន្តរជាតិ សាមគ្គីគ្នា ជាមួយពលរដ្ឋមីយ៉ាន់ម៉ា ដើម្បីបំពេញការចង់បានលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសមីយ៉ាន់ម៉ា។
នៅពេលនេះដែរ លោកស្រីអោងសានស៊ូជីរងការចោទ ៤ករណីផ្សេងគ្នា ក្នុងនោះមានអំពើពុករលួយ។ នៅពេលនេះតុលាការមីយ៉ាន់ម៉ា បានពន្យាពេលកាត់ក្តី លោកស្រីស៊ូជីរហូតដល់ ចុងខែមីនា ឆ្នាំ២០២១ដដ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។