ម៉ាឡេស៊ី ចាប់ផ្តើមចាក់វ៉ាក់សាំងកូវីដ១៩ Sinovac ជូនប្រជាជន ក្នុងសប្តាហ៍នេះ
ម៉ាឡេស៊ី៖ រដ្ឋមន្ត្រីសម្របសម្រួលកម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 នៅដើមសប្តាហ៍នេះ និយាយថា ម៉ាឡេស៊ីនឹងចាប់ផ្តើមផ្តល់ការចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុនចិន Sinovac ជូនប្រជាជនរបស់ខ្លួនក្នុងសប្តាហ៍នេះ ។
ថ្លែងក្នុងសន្និសិទសារព័ត៌មានខ្លីមួយនៅថ្ងៃចន្ទនេះ រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការច្នៃប្រឌិតម៉ាឡេស៊ី លោក ខៃរី ហ្សាម៉ាលូដឌីន (Khairy Jamaluddin) និយាយថា វ៉ាក់សាំង CoronaVac របស់ក្រុមហ៊ុនចិន Sinovac នឹងត្រូវចាប់ផ្តើមចែកចាយនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ហើយរូបលោកនឹងក្លាយជាមនុស្សដំបូងគេ ដែលទទួលចាក់វ៉ាក់សាំងនេះនៅរដ្ឋ នីជើរី សែមប៊ីលែន (Negeri Sembilan) ។
សូមជម្រាបថា ប្រទេសម៉ាឡេស៊ីមានគោលដៅចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ជូនប្រជាជនឲ្យបានយ៉ាងហោចណាស់៨០ភាគរយ នៃចំនួនប្រជាជនសរុបប្រមាណជា៣២លាននាក់នៅត្រឹមខែកុម្ភៈ ឆ្នាំ២០២២ខាងមុខនេះ ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។