សត្វ​ស្លាប​ទឹកជា​ច្រើន​ប្រភេទ នៅ​តំបន់ការពារទេសភាព​បឹង​ព្រែក​ល្ពៅ ត្រូវបាន​កត់ត្រា ខណៈស្ថានភាព​ទឹក​ស្រក​ចុះ​ជិត​អស់

ខេត្តតាកែវ​៖ តាមរយៈ​អង្គការ BirdLife បាន​ឲ្យ​ដឹងថា គិត​មកដល់​ខែមីនា ឆ្នាំ​២០២១​នេះ ស្ថានភាព​ទឹក​នៅ​តំបន់ការពារទេសភាព​បឹង​ព្រែក​ល្ពៅ ស្រក​ចុះ​ជិត​អស់ហើយ ដោយឡែក​នៅក្នុង​អាង​គ្រប់គ្រង​ទឹក​សាកល្បង​សំរាប់​គាំទ្រ​ដល់​សត្វ​ក្រៀល និង​សត្វ​ស្លាប​ផ្សេងទៀត នៅ​រក្សា​ទឹកបាន​មួយចំនួន​។​

​អាស្រ័យ​ហេតុនេះហើយ ទើប​ក្រុមការងារ កត់ត្រា​បាន​សត្វ​ស្លាប​ទឹកជា​ច្រើន​ប្រភេទ ដែល​ប្រមូលផ្តុំ​គ្នា​រក​ចំណី​នៅ​ទីតាំង​នេះ កាលពី​ថ្ងៃទី​១៤ មីនា ចុង​សប្តាហ៍​កន្លងទៅ ក្នុងនោះ​មានដូចជា​៖ រនាល​ពណ៍ ត្រយង​ខ្លួន​ស ទ​ន្ទ្រី​ត​ធំ ទុង​ប្រផេះ​ជាដើម​។

​ក្រសួងបរិស្ថាន អជ្ញាធរ​មូលដ្ឋាន និង​អង្គការ​ដៃគូ មានដូចជា​៖ អង្គការ​BirdLife អង្គការ​ជីវិត​ធម្មជាតិ​នៅ​កម្ពុជា និង​អង្គការ​WWT បាន​សហការគ្នា​យ៉ាង​ជិតស្និទ្ធ ក្នុងការ​អភិរក្ស និង​គ្រប់គ្រង​តំបន់ដីសើម ដែលមាន​សារៈសំខាន់​ជា​អន្តរជាតិ​នេះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close