នារី​វ័យក្មេង​ម្នាក់ សរសេ​ក្នុង​គណនី​ហ្វេ​ស​ប៊ុ​កថា ខ្លួន​ឆ្លង​ជម្ងឺ​កូ​វីដ​១៩ ត្រូវ​នាំខ្លួន​ទៅកាន់​មណ្ឌល​ច​ត្តា​ឡី​ស័ក​ជាបន្ទាន់​

​ខេត្តបាត់ដំបង​៖ ក្រុមការងារ​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ដែល​លើ​ឡើង​ក្នុង​បណ្តាញ​សង្គម តាមរយៈ​សេចក្តី​ខូ​មិន​Comment របស់​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Chen Chen ថា ខ្ញុំ​មិន​ហ៊ាន​ចូល​ផ្ទះ​របស់ខ្ញុំ​ទេ មូលហេតុ​ដោយសារ ខ្ញុំ​ឆ្លង​ជម្ងឺ​កូ​វីដ​ហើយ ខ្ញុំ​និយាយ​មែន​ពូ​។ បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​នេះ កាលពី​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០២១ អាជ្ញាធរខេត្ត​បាត់ដំបង និង​ជំនាញ​មូលដ្ឋាន​ស្រុក​បាណន់ និង​មហាជន​ក្នុង​បណ្តាញ​សង្គម​ផង រហូត​ស្វែងរក​ម្ចាស់ គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​Chen Chen ឃើញ ជា​ស្ត្រី​មាន​វ័យ ១៨​ឆ្នាំ រស់នៅ​ឃុំ​ចែង​មានជ័យ ស្រុក​បាណន់ ខេត្តបាត់ដំបង​។

​នៅ​ចំពោះមុខ​មន្ត្រី​សុខាភិបាល និង​អាជ្ញា​រធរ​មូលដ្ឋាន ស្ត្រី​រូបនេះ បាន​ឆ្លើយ​បញ្ជាក់ថា ពីថ្ងៃ​ទី​១៣ ខែមីនា ឆ្នាំ​២០២១ គាត់​បាន​សរសេរ​នៅក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក​របស់គាត់​ថា (​សព្វថ្ងៃ​ខំធ្វើការ​ទាំង​ឈឺ ទាំង​ជា​ដើម្បី​លុយ​) នៅពេលនោះ​មាន​អ្នក​ខូ​មិន​Comment សួរ​គាត់​ថា (​កើត​អី​?) រូបគាត់​ក៏​ឆ្លើយតប​ក្នុង​ខ្លឹមសារ​ខូ​មិន​Coment​ថា (​ខ្ញុំ​មិន​ហ៊ាន​ចូល​ផ្ទះ​របស់ខ្ញុំ​ទេ មូលហេតុ​ដោយសារ​ខ្ញុំ​ឆ្លង​ជម្ងឺ​កូ​វីដ​ហើយ ខ្ញុំ​និយាយ​មែន​ពូ​)​។ ស្ត្រី​រូបនេះ បញ្ជាក់ថា អ្វីដែល​គាត់​បាន​សរសេរ​ក្នុង​ខូ​មិន​Comment ខាងលើ គឺ​មិនមែនជា​ការពិត​ទេ នោះ​គឺជា​រឿងប្រឌិត​លេងសើច​ក្នុង​បណ្តាញ​សង្គម​តែប៉ុណ្ណោះ​។

​ទោះជា​យ៉ាងណាក៏ដោយ​នៅក្រោយពេល​សាកសួរ​រួច​អាជ្ញាធរ​ស្រុក​បាណន់ មន្ត្រី​សុខាភិបាល​បាន​នាំ​រូបគាត់​មក​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ នៅ​មណ្ឌល​១ ស្រុក​បាណន់​និង​ផ្តើម​យក​វត្ថុ​សំណាក​លើ​រូបគាត់​ទៅពិនិត្យ ត្បិត​តាម​ប្រភព​បានឱ្យដឹងថា រូបគាត់​ទើបនឹង​វិលត្រឡប់​មកពី​ខាងក្រៅ​មូលដ្ឋាន​ស្រុក​បាណន់ នៅក្នុង​អំឡុងពេល​នេះដែ​រ​។

​នៅ​ចំពោះមុខ​បញ្ហា​បែបនេះ ក្នុងនាម​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង សូម​អំពាវនាវ​ដល់​ប​ង​ប្អ​ន​អ្នកប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​សង្គម សូមមេត្តា​ប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង ក្នុង​រឿង​ត្រឹមត្រូវ ចៀសវាង​ការប្រើប្រាស់​បណ្តាញ​សង្គម ដែល​នាំ​បង្ក​ឱ្យ​ខ្លួន​មានទោស​កំហុស ឬ​ប្រើប្រាស់​បណ្តាញ​សង្គម ក្នុង​ចេតនា​បំពុលបរិយាកាស​សង្គម​ឱ្យសោះ​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close