ប្រសើរ​ណាស់​! ការចាក់​វ៉ាក់សាំង​ដល់​ស្ត្រី​មាន​ផ្ទៃពោះ​ការពារ ការឆ្លង​បាន​ទាំង​ម្តាយ​និង​កូន​

តាម​លទ្ធផល​ស្រាវជ្រាវ ស្តីពី អង់​ទី​ក័​រ ការពារ​រាងកាយ​មនុស្ស របស់​អង្គការ antibody បាន​បញ្ជាក់ថា ការចាក់​វ៉ាក់សាំង​កូ​វីដ ១៩ ជូន​ស្ត្រី មាន​ផ្ទៃពោះ​អាច​ការពារ​បាន​ទាំង ម្តាយ​និង​កូន​ឆ្លង​ផុត ពី​ការឆ្លង​កូ​វីដ ១៩ ។ ការសិក្សា​ស្រាវជ្រាវ​ថ្មី​មួយ​នៅ​ប្រទេស​អ៊ីស្រាអែល បានបង្ហាញ​ឲ្យ​ដឹងថា ស្ត្រី​មាន​ផ្ទៃពោះ​ដែល​បាន​ចាក់​វ៉ាក់សាំង​ប្រឆាំង​វីរុស​កូ​វីដ​១៩​អាច​ការពារ​ទារក​របស់​ពួកគេ ពី​ការឆ្លង​វីរុស​នេះ​បាន​។​

​បើតាម​ការសិក្សា​ស្រាវជ្រាវ ដែល​ត្រូវបាន​ធ្វើឡើង​កាលពី​ខែកុម្ភៈ អង្គ​ប​ដិ​ប្រាណ (antibody) ត្រូវបាន​គេ​រកឃើញ​នៅក្នុង​ខ្លួន​ស្ត្រី ២០​នាក់​ដែល​បាន​ចាក់​វ៉ាក់សាំង​ប្រឆាំង​វីរុស COVID-19 ដែល​អភិវឌ្ឍ​ឡើង​ដោយ​ក្រុមហ៊ុន​ផលិត​ឱសថ​អាមេរិក និង​អាល្លឺម៉ង់ (Pfizer-BioNTech) ទាំង ០២​ដូ​ស ក្នុងកំឡុងពេល​ត្រីមាស​ទី ៣ នៃ​ការ​មាន​ផ្ទៃពោះ​របស់​ពួកគេ និង​ត្រូវបាន​គេ​រកឃើញ​នៅក្នុង​ខ្លួន​ទារក ដែល​ទើបនឹង​កើត​របស់​ពួកគេ​ផងដែរ​។ ក្រុម​អ្នកស្រាវជ្រាវ​បាន​អះអាងថា វា​អាច​បញ្ជូន​ទៅកាន់​ទារក តាមរយៈ​សុក​របស់​ម្ដាយ​។​

​ការសិក្សា​ស្រាវជ្រាវ​បានបង្ហាញ​ទៀតថា ការរកឃើញ​ខាងលើនេះ​គឺ​បញ្ជាក់ថា ការចាក់​វ៉ាក់សាំង​លើ​ស្ត្រី​មាន​ផ្ទៃពោះ អាច​ផ្តល់​ការការពារ​ទាំង​ម្ដាយ និង​ទារក​ពី​ការឆ្លង​វីរុស​ដែល​បង្ក​ជា​ជំងឺ COVID-19 បាន​។​

​គួរ​បញ្ជាក់ថា ការរកឃើញ​របស់​ក្រុម​អ្នកសិក្សា​ស្រាវជ្រាវ មកពី​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​នៃ​សាកលវិទ្យាល័យ ហា​ដា​ស្សា​ហ៍ (Hadassah) នៅក្នុង​ទីក្រុង ហ្សេ​រុយ​សា​ឡឹម (Jerusalem) នៃ​ប្រទេស​អ៊ីស្រាអែល ត្រូវបាន​ចុះផ្សាយ​នៅ​ខែមីនា​នេះ នៅលើ​គេហទំព័រ ម៉េ​ដ​អ័​រ​ស៊ីវ (medRxiv) ដែលជា​សេវាកម្ម​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត សម្រាប់​អត្ថបទ​ស្រាវជ្រាវ ដែល​មិនបាន​បោះពុម្ពផ្សាយ និង​ត្រូវបាន​រាយការណ៍ ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អ៊ីស្រាអែល នៅ​ថ្ងៃ​អង្គារ​សប្ដាហ៍​នេះ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close