រថយន្ត បុកម៉ូតូ របួសធ្ងន់ស្រាល៣នាក់ នៅស្រុកបន្ទាយស្រី
ខេត្តសៀមរាប៖ កាលពីរសៀល ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ដ និងម៉ូតូ បណ្តាលឱ្យរងរបួសធ្ងន់២នាក់ និងរបួសស្រាលម្នាក់ លើផ្លូវជាតិលេខ៦៧ នៅភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
នគរបាលមូលដ្ឋាន បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្ត ១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A-2637 បើកបរពីត្បូងទៅជើង មកដល់ចំនុចខាងលើ ក៏បុកម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខ សៀមរាប 1S-6597 បើកបរពីកើតទៅលិច (កំពុងឆ្លងផ្លូវ) និងម៉ូតូសណ្តោងរ៉ឺម៉ក ម៉ាកហុងដាវ៉េវ ពណ៌ទឹកសមុទ្រ ពាក់ផ្លាកលេខ ព្រះវិហារ 1B-3650 ពីជើងទៅត្បូង បណ្តាលឲ្យមានមនុស្សរងរបួសធ្ងន់ស្រាលតែម្តង។ មូលហេតុករណីគ្រោះថ្នាក់ចរាចរណ៍នេះ គឺអ្នកបើកបររថយន្ត ពាក់ស្លាកលេខ 3A-2637 បើកបរក្នុងល្បឿនលឿន និងមិនគោរពសិទ្ធអាទិភាព។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះវាស់វែង និងបញ្ជូនជនរងគ្រោះទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត។ ចំណែកវត្ថុតាងសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋានស្រុកបន្ទាយស្រីដើម្បីចាត់ការតាមនីតិវិធីបន្ត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។