ក្រសួង អំពាវនាវ​អ្នក​ធ្លាប់​ចូល​ក្លឹប​ហាត់ប្រាណ Fit-Zone បឹងត្របែក និង​ហាង Modestore ត្រូវ​ទៅធ្វើ​តេស្តរ​កកូ​វីដ​-១៩

​ភ្នំពេញ​៖ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង នៃ​ក្រសួងសុខាភិបាល នា​ព្រឹក​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០២១​នេះ បានប្រកាស​រក​អ្នក​ធ្លាប់​ចូល​ក្លឹប​ហាត់ប្រាណ Fit-zone បឹងត្របែក ពីថ្ងៃ​ទី​១ ដល់​ថ្ងៃទី​១២ ខែមីនា និង​ហាង Modestore ពីថ្ងៃ​ទី​១០ ដល់​១៦ ខែមីនា ឆ្នាំ​២០២១​នេះ ត្រូវ​ទៅធ្វើ​តេស្តរ​កកូ​វីដ​-១៩ ជា​ចាំបាច់ ប្រសិនបើ​អ្នក​ទាំងនោះ មាន​រោគសញ្ញា ដូចជា ក្អក កណ្តាស់ គ្រុនក្តៅ ឈឺបំពង់ក ឬ​ដកដង្ហើម​ខ្លី​ជាដើម​។​

​គួ​បញ្ជាក់​ផងដែរ​ថា ការចេញ​សេចក្តីប្រកាស​ខាងលើ បានធ្វើ​ឡើង​ក្រោម​ពី​រកឃើញ​ករណី​វិជ្ជមាន​កូ​វីដ​-១៩ ថ្មី​។​

​ជាមួយគ្នា​នោះ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង បាន​អំពាវនាវ​ដល់​អ្នក​ធ្លាប់​ទៅ​ទីតាំង​ខាងលើ បើ​មិនមាន​រោគសញ្ញា សូម​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ និង​តាមដាន​សុខភាព​រាល់ថ្ងៃ​រយៈពេល​១៤​ថ្ងៃ​ដោយ​រាប់​ចាប់​ពីថ្ងៃ​ដែល​អ្នក​បាន​ប៉ះពាល់​ផ្ទាល់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close