WHO ជម្រុញឲ្យប្រើប្រាស់វ៉ាក់សាំងកូវីដ១៩ AstraZeneca
ស្វីស៖ អង្គការសុខភាពពិភពលោក (WHO) បញ្ជាក់ថា វ៉ាក់សាំង Covid-19 របស់ក្រុមហ៊ុនផលិតឱសថអង់គ្លេស អាស្ត្រាហ្សេណេកា (AstraZeneca) គួរតែបន្តប្រើប្រាស់វាតទៅទៀត ដោយសារតែអត្ថប្រយោជន៍នៃវ៉ាក់សាំងនេះមានច្រើនជាងហានិភ័យរបស់វា ។
ការអំពាវនាវខាងលើនេះរបស់អង្គការសុខភាពពិភពលោក (WHO) ធ្វើឡើងបន្ទាប់ពីមានវិធានការណ៍បន្តបន្ទាប់គ្នាពីសំណាក់រដ្ឋជាសមាជិកនៃសហភាពអឺរ៉ុបជាច្រើនផ្អាកការប្រើប្រាស់វ៉ាក់សាំងនេះ ពីព្រោះព្រួយបារម្ភពីបញ្ហាសុវត្ថិភាព ។ ប៉ុន្តែបើតាមនិយតករឱសថសហភាពអឺរ៉ុប គ្មានសញ្ញាណាមួយដែលបង្ហាញថា វ៉ាក់សាំងរបស់ អាស្ត្រាហ្សេណេកា គឺជាមូលហេតុបង្កឲ្យមានបញ្ហាកំណកឈាមក្នុងសរសៃឈាមនោះទេ ។
ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះដែរ អង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃពុធនេះថា ក្រុមអ្នកជំនាញរបស់ខ្លួន កំពុងធ្វើការវាយតម្លៃលើទិន្នន័យសុវត្ថិភាពចុងក្រោយរបស់វ៉ាក់សាំងបង្ការជំងឺ Covid-19 របស់ក្រុមហ៊ុន អាស្ត្រាហ្សេណេកា ហើយនឹងធ្វើការសន្និដ្ឋានលើលទ្ធផល នៅពេលដែលការត្រួតពិនិត្យត្រូវបានបិទបញ្ចប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។