ថ្ងៃនេះ! រកឃើញអ្នកឆ្លងក្នុងសហគមន៍ថ្មី ៣៧នាក់ទៀត តែក៏មានមានអ្នកជា ១៩នាក់
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ បានប្រកាសពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន ៣៧នាក់ថែមទៀត ខណៈមានអ្នកព្យាបាលជាសះស្បើយចំនួន ១៩នាក់។
ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកឆ្លងកូវីដ១៩ ថ្មីទាំង ៣៧នាក់នោះ សុទ្ធសឹងជាករណីសហគមន៍ក្នុង «ព្រឹត្តិការណ៍២០កុម្ភៈ» ជនជាតិខ្មែរ ជនជាតិចិន និងវៀតណាម ដែលរកឃើញនៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។
ចំណែកអ្នកជាសះស្បើយចំនួន ១៩នាក់វិញ ជាអ្នកឆ្លងក្នុងសហគមន៍ ២០ កុម្ភៈ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមាន និងត្រូវបានអនុញ្ញាតឲ្យចេញពីកន្លែងសម្រាកព្យាបាល។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជា បានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ១ ៥៧៨នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៩១៧នាក់, អ្នកកំពុងសម្រាកព្យាបាលចំនួន ៦៥៨នាក់, ស្លាប់ដោយសារកូវីដ១៩ម្នាក់ និង២នាក់ទៀត ស្លាប់ដោយសារការរើថ្នាំញៀនធ្ងន់ធ្ងរ និងស្ទះសរសៃរឈាមបេះដូង ពេលកំពុងទទួលការព្យាបាលជំងឺកូវីដ១៩។ សម្រាប់ករណីឆ្លងក្នុងសហគមន៍ ២០កុម្ភៈ គឺកើនឡើង ១ ០៦២នាក់ហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។