២​ខែ ដើមឆ្នាំ​នេះ កម្ពុជា រកចំណូលបាន​ជិត ៥​លាន​ដុល្លារ ពី​កំពង់ផែ​ស្វយ័ត​ភ្នំពេញ

​ភ្នំពេញ​៖ គិត​ត្រឹម​រយៈពេល​២​ខែ ដើមឆ្នាំ​២០២១​នេះ កំពុងផែ​ស្វយ័ត​ភ្នំពេញ ទទួល​ចំណូល​បាន​ប្រមាណ ៤,៩៧​លាន​ដុល្លារ​អាមេរិក បាន​ធ្លាក់ចុះ​ប្រមាណ ៦,២២​ភាគរយ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំមុន​។

​បើតាម​របាយការណ៍ បាន​បញ្ជាក់ថា ការធ្លាក់ចុះ​នៃ​ប្រាក់ចំណូល​របស់​កំពង់​ផែ​ស្វយ័ត​ភ្នំពេញ ក្នុង​រយៈពេល​២​ខែ ឆ្នាំនេះ ដោយសារ​ការ​រាតត្បាត​ជាស​កល​នៃ​ជំងឺ​កូ​វីដ​១៩​។

​របាយការណ៍​ដដែល​នេះ បាន​ឲ្យ​ដឹង​ទៀតថា ការដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​កំពង់ផែ​ស្វយ័ត​ភ្នំពេញ​ចន្លោះ​ពី​ខែមករា ដល់​ខែកុម្ភៈ ឆ្នាំ ២០២១ មាន​ប្រមាណ​ជាង ៥​ម៉ឺន ២​ពាន់ ធី​អ៊ី​យូ បាន​កើនឡើង ៥,៦២​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ ២០២០ ដែលមាន​ប្រមាណ​ជាង ៤​ម៉ឺន ៩​ពាន់​ធី​អ៊ី​យូ​។​

​ទំនិញ​ដឹក​ឆ្លងកាត់​កំពង់ផែ​ស្វយ័ត​ភ្នំពេញ​ភាគច្រើន ជា​ផលិតផល​វាយ​ន​ភណ្ឌ​កាត់ដេរ សម្លៀកបំពាក់ ស្បែកជើង កាបូប​ធ្វើដំណើរ គ្រឿង​អេឡិចត្រូនិក និង​ផលិតផល​កសិកម្ម​ជាដើម​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close