ស្ត្រីម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនម្តង ករណីលួចកាបូបលុយជាង ៤ពាន់ដុល្លារ!
ខេត្តកោះកុង៖ កាលពីយប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ កម្លាំងអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ បានទទួលពាក្យបណ្តឹងពីឈ្មោះ តាន់ សារ៉ាន់ ភេទស្រី អាយុ៨១ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ទីលំនៅភូមិ១ សង្កាត់ដងទង់ បានប្តឹងទៅលើឈ្មោះ ជា សឿន ភេទស្រី អាយុ៥៥ឆ្នាំ ជនជាតិខែ្មរ មុខរបរមិនពិតប្រាកដ ដែលបានលួចកាបូបលុយ កាលពីរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១។
ស្ត្រីជាជនរងគ្រោះ បានឲ្យដឹងថា នៅក្នុងកាបូបនោះ មានលុយខែ្មរចំនួន ៤,០០០,០០០រៀល (បួនលានរៀល) លុយដុល្លារចំនួន ៣៣១០$ ( បីពាន់បីរយដប់ដុល្លារ) ក្រវិលចំនួន១គូរ ជញ្ជៀនចំនួន១វង់ និងខ្សែដៃលោកហធាតុពណ៍លឿងចំនួន១ខ្សែ។
ក្រោយមកជនរងគ្រោះ បានមកហៅចៅស្រី ឲ្យមកឆែកមើលកាំមីរ៉ាសុវត្តិភាព ទើបឃើញជនសង្ស័យខាងលើ ពិតជាបានលួចកាបូបលុយរបស់ដើមបណ្ដឹង ពិតប្រាកដមែន។ បច្ចុប្បន្នកម្លាំងជំនាញ បានឃាត់ខ្លួនជនសង្ស័យ ដើម្បីកសាងសុំណុំរឿងតាមនីតិវិធីច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។