បារាំង ផ្ទុះកូវីដ១៩ជាថ្មី ១ថ្ងៃម្សិលមិញ ឆ្លងជិត ៤ម៉ឺននាក់!
ប្រទេសបារាំង បានឃើញនូវការឆ្លងជំងឺកូវីដ១៩ កើនឡើងដ៏ធំបំផុត ក្នុងរយៈពេលមួយថ្ងៃ ពោលគឺចាប់តាំងពីការបិទប្រទេសលើកទី ២កាលពីខែវិច្ឆិកាមក ហើយរដ្ឋាភិបាលកំពុងត្រៀមរឹតបន្តឹងបន្ថែមទៀតលើបម្លាស់ទីរបស់ប្រជាជន។
ក្រសួងសុខាភិបាលបានរាយការណ៍ករណីឆ្លងថ្មីចំនួន ៣៨៥០១ នាក់ ដែលជំរុញឱ្យចំនួនឆ្លងសរុបក្នុងអំឡុងជំងឺរាតត្បាតឡើងដល់ ៤លាន១សែន៥ម៉ឺននាក់លាននាក់។ ករណីថ្មីៗជាមធ្យមក្នុងអំឡុង៧ថ្ងៃបានកើនឡើងដល់ជាង ២៦០០០ នាក់។
រដ្ឋាភិបាលនឹងរឹតបន្តឹងកាន់តែខ្លាំងនឹងត្រូវបានដាក់ចេញនៅក្នុងតំបន់មួយចំនួនរួមទាំងទីក្រុងប៉ារីសចាប់ពីចុងសប្តាហ៍នេះដើម្បីទប់ទល់នឹងការរីករាលដាលនៃមេរោគ។ វីរុសកូវីដបម្លែងថ្មី ដែលគេសង្ស័យផ្ទុះចេញពីប្រទេសអង់គ្លេសកំពុងរាលដាលខ្លាំងនៅអឺរ៉ុប ហើយបានធ្លាយដល់ទ្វីបផ្សេងៗ ដូចជាអាស៊ីថែមទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។