មាន៧៦ប្រទេសហើយបានប្រើប្រាស់វ៉ាក់សាំង កូវីដ១៩ របស់ចិន
បើទោះបីប្រទេសលោកខាងលិច មួយចំនួនមិនទទួលស្គាល់វ៉ាក់សាំង របស់ចិន ដោយកតា ណាមួយ(នយោបាយ ឬការប្រកួតប្រជែង) ប៉ុន្តែវ៉ាក់សាំង របស់ចិន នៅតែទទួលបានការគាំទ្រខ្ពស់ និងការផ្តល់ទំនុកចិត្ត ពីប្រទេសជាច្រើនជុំវិញពិភពលោក ។
នៅពាក់កណ្តាល ឆ្នាំ ២០២០ ចិនមានវ៉ាក់សាំង ដល់ទៅ ៥ប្រភេទដែលបានធ្វើតេស្ត ដំណាក់កាលទីបី នៅក្នុងប្រទេស ក្នុងនោះមានពីរប្រភេទធ្វើតេស្តនៅក្រៅប្រទេស គឺ វ៉ាក់សាំង Shinophar និង Sinovac ឬហៅថា(CoronaVac)។ ប្រសិទ្ធភាពនៃការធ្វើតេស្តនោះ មានលទ្ធផលខុសគ្នា។ ប្រសិទ្ធភាព របស់ Sinovac ដែលធ្វើតេស្តនៅប្រេស៊ីល និងតួកគី មានប្រសិទ្ធភាព ពី ៥០ដល់៩០ភាគរយ។ ចំណែក Sinopharm វិញមានប្រសិទ្ធភាព ចាប់ពី ៧០ដល់ ៨៦ភាគរយ។
កាលពីខែឧសភា ឆ្នាំ២០២០ ប្រធានាធិបតីចិន លោកស៊ីជីនពីង បានបញ្ជាក់ទៅកាន់អង្គការសុខភាពពិភពលោកថា ទីក្រុងប៉េកាំងនឹងប្រែក្លាយវ៉ាក់សាំងរបស់ចិន ទៅជា ទំនិញសាធារណរបស់ពិភពលោកទាំងមូល។ មកទល់ពេលនេះ ក្រសួងការបរទេសចិន បានប្រកាស ថា ចិនបានផ្តល់ជំនួយវ៉ាក់សាំងអត់គិតថ្លៃដល់ ៥៣ប្រទេស និងលក់ឲ្យ ២៣ប្រទេសផ្សេងទៀត សរុប ៧៦ប្រទេសហើយដែលបានប្រើប្រាស់វ៉ាក់សាំងរបស់ចិន។
ជាមួយគ្នានេះដែរ ចិនក៏បានផ្តល់ប្រាក់កម្ចី សម្រាប់ទិញវ៉ាក់សាំង ដែលមានទឹកប្រាក់ដល់ទៅ១ពាន់លានដុល្លារដល់ប្រទេសអាមេរិកឡាទីន កាលពីខែមិថុនាឆ្នាំ២០២០ ។ សរុបចិននឹងលក់វ៉ាក់សាំង៥៣០ លានដូសដល់ប្រទេសអាមេរិកឡាទីន។
បច្ចុប្បន្នចិនក៏បានព្រមព្រៀងផ្គត់ផ្គង់វ៉ាក់សាំងដល់ប្រទេសតំបន់អឺរ៉ុប នៅប្រភេទវ៉ាក់សាំង(Sinopharm) ក្នុងនោះមានប្រទេស Serbiaនិង Berlarus …។ ចំណែកនៅតំបន់មជ្ឈិមបូព៌ា មាន អារ៉ាប់រួម បារ៉ែន ។ នៅអាមេរិកខាងត្បូង មានប្រេស៊ីល ប៉េរ៉ូ …៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។