វិធានការ​បង្ការ និង​ទប់ស្កាត់​នៃ​ការឆ្លង​ជំងឺ​កូ​វីដ​១៩ ក្នុងឱកាស​ឈប់សម្រាក​បុណ្យចូលឆ្នាំ​ខ្មែរ​ប្រពៃណីជាតិ

​ភ្នំពេញ​៖ រាជរដ្ឋាភិបាល​កម្ពុជា កាលពី​ចុង​សប្តាហ៍​នេះ បាន​សារាចរ​ណែនាំ ស្តីពី​ការឈប់​សម្រាក ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ប្រពៃណីជាតិ និង​វិធាន​ការបង្ការ និង​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺឆ្លង​កូ​វីដ​១៩​។​

​ក្នុង​សារាចរ​ណែនាំ​នេះ​ផងដែរ ក៏បាន​អំពាវនាវ​ឲ្យ​ជៀសវាង​៖
១. ធ្វើដំណើរ​មិនចាំបាច់​ទៅកាន់ ឬ​ចេញ​-​ចូល តំបន់ ឬ​ទីកន្លែង ដែលមាន​ហានិភ័យ​ខ្ពស់​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ ១៩ កំណត់ដោយ​ក្រសួងសុខាភិបាល និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ​
២. ការរៀបចំ​ពិធី​ផ្សេងៗ រួមទាំង​ពិធី​សាសនា​ផង ឬ​ការជួប​ជុំគ្នា​ទាំងឡាយ​ដែលមាន​សភាព​អ៊ូអរ និង​មាន​មនុស្ស​ចូលរួម​ច្រើន​។​

​ខ្លឹមសារ​លម្អិត​ដូចខាងក្រោម​៖​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close