អភិបាលខេត្ត​ព្រះសីហនុ ឈប់​ឲ្យ​យក​ភាស៊ី​លក់ដូរ​តាម​កញ្ច្រែង កញ្ជើ ល្អី របស់​ប្រជាពលរដ្ឋ​

​ខេត្ត​ព្រះសីហនុ​៖ រដ្ឋបាលខេត្ត​ព្រះសីហនុ នៅ​ព្រឹក​ថ្ងៃ​២២ ខែមីនា ឆ្នាំ​២០២១ ចេញ​សេចក្តីណែនាំ ដល់​អភិបាលក្រុង ស្រុក និង​អ្នកគ្រប់គ្រង​ផ្សារ អំពី​ការយក​ភាស៊ី​តាម​ផ្សារ ឲ្យ​អនុវត្ត​ត្រឹមត្រូវ​តាម​សៀវភៅ​បន្ទុក និង​អនុវត្តន៍​តាម​សារាចរ ចុះ​ថ្ងៃទី​០៩ ខែធ្នូ ឆ្នាំ​២០១៦ របស់​រាជរដ្ឋាភិបាល ហាម​មិន​ឲ្យ​យក​ភាស៊ី ឬ​ការបង់ថ្លៃ​ផ្សេងៗ​ទៀត ចំពោះ​ការលក់ដូរ​របស់​ប្រជាពលរដ្ឋ​តាម​កញ្ច្រែង កញ្ជើ ល្អី ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close