ថ្ងៃនេះ កូវីដ១៩ រកឃើញអ្នកឆ្លង ៧៣នាក់ មាន៧១នាក់ ឆ្លងក្នុងសហគមន៍
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះ បានប្រកាសបញ្ជាក់ពីការ បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៧៣នាក់បន្ថែមទៀត ខណៈអ្នកជំងឺចំនួន១៧នាក់បានជាសះស្បើយ។
ក្រសួង បញ្ជាក់ទៀតថា អ្នកឆ្លងជំងឺកូវីដ១៩ថ្មីទាំង ៧៣នាក់នោះ ជាករណីឆ្លងក្នុងសហគមន៍ «ព្រឹត្តិការណ៍២០កុម្ភៈ» ៧១ករណី មានជនជាតិខ្មែរ ៦៧នាក់ ជនជសតិចិន ៤នាក់ ដែលរកឃើញនៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តកំពង់ធំ ខេត្តកណ្តាល និងខេត្តសៀមរាប និង២នាក់ទៀត ជាករណីនាំចូលពីក្រៅប្រទេស។
ចំណែកករណីជាសះស្បើយទាំង ១៧នាក់ ជាអ្នកឆ្លងក្នុងសហគមន៍ មានជនជាតិខ្មែរ និងជនជាតិចិន។
សូមជម្រាបថា គិតត្រឹមព្រឹក ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជា រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១ ៧៥៣នាក់ ក្នុងនោះព្យាបាលជាសះស្បើយ ៩៦៧នាក់ កំពុងសម្រាកព្យាបាល ៧៨១នាក់ ស្លាប់ដោយកូវីដ១៩ ៣នាក់ និង២នាក់ទៀត ស្លាប់ដោយសារជំងឺរើឡើង ក្នុងពេលព្យាបាលជំងឺកូវីដ១៩។ សម្រាប់អ្នកឆ្លងក្នុងសហគមន៍ គឺកើនឡើង ១ ២៣៣នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។