មុននេះ! អ្នកជំងឹកូវីដ១៩ម្នាក់ទៀត បានស្លាប់ នៅមន្ទីរពេទ្យរុស្ស៉ី
ភ្នំពេញ៖ អ្នកកើតជំងឺកូវីដ១៩ម្នាក់ទៀត ដែលមានអាយុ៧៥ឆ្នាំ បានស្លាប់ នៅមន្ទីរពេទ្យរុស្ស៉ី នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះ។
តាមមន្ត្រីជាន់ខ្ពស់របស់ក្រសួងសុខាភិបាល បានឲ្យដឹងថា អ្នកជំងឺដែលស្លាប់នេះ ជាវេជ្ជបណ្ឌិតជំនាញជំងឺកុមារបានចូលនិវត្តន៍ មានលំនៅក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។ បុរសរូបនេះ ត្រូវបានរកឃើញថា កើតជំងឺកូវីដ១៩ កាលពីយប់មិញនេះ។
បើតាមការបញ្ជាក់ គឺបុរសរូបនេះ បានរលាកសួតធ្ងន់ធ្ងរ បណ្តាលឱ្យជំងឺធ្វើទុក្ខធ្ងន់។ ក្រោយពេលក្រុមគ្រូពេទ្យ បានយកចូលបន្ទប់សង្គ្រោះ និងជួយសង្គ្រោះរយៈពេលប្រមាណ ១០ម៉ោង មិនអាចជួយសង្គ្រោះបាន និងទទួលមរណភាពនាព្រឹកនេះតែម្តង។
សូមបញ្ជាក់ថា រហូតដល់មកដល់ពេលនេះ អ្នកជំងឺកូវីដ១៩ ចំនួន ៤នាក់ហើយ បានស្លាប់បាត់បង់ជីវិត បូករួមទាំងអ្នកជំងឺ ដែលស្លាប់នាព្រឹកនេះផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។