វៀតណាម សាងសង​អគារ​រដ្ឋសភា​ថ្មី តម្លៃ​ជាង ១០០​លាន​ដុល្លារ ជូន​ប្រទេស​ឡាវ

​ក្រសួង​សំណង់​ប្រទេស​វៀតណាម​បានប្រគល់​អគារ​រដ្ឋសភា​ថ្មី ជូន​ប្រទេស​ឡាវ​ជា​ផ្លូវការ កាលពី​ចុង​សប្តាហ៍​កន្លងទៅ​។ សាងសង់​ក្នុងតម្លៃ​១១១​លាន​ដុល្លារ​អាមេរិក អគារ​នេះ​នឹង​បំរើ​ដល់​កិច្ចការងារ​របស់​សភា​ផង និង​ថែមទាំង​ជា​មជ្ឈមណ្ឌល​ស្រាវជ្រាវ​វប្បធម៌​ផង នេះ​បើ​តា​ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម vnexpress ចេញផ្សាយ កាលពី​ថ្ងៃទី​២១ មីនា ម្សិលមិញ​។​

​ក្រសួង​សំណង់​វៀតណាម​បាន​ឲ្យ​ដឹងថា ក្រសួង​និង​ភាគី​ពាក់ព័ន្ធ​បានសម្រេច​កិច្ចការងារ​សាងសង់​អគារ​ថ្មី​នេះ​ទាល់តែ​បាន បើទោះបីជា​ក្នុងពេល​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​១៩​ក៏ដោយ ដែល​ការ​រាតត្បាត​នេះ​ប៉ះពាល់​ដល់​ការផ្គត់ផ្គង់​សម្ភារៈ និង​បុគ្គលិក កម្មករ នាពេល​កន្លងមក​។​

​អគារ​ថ្មី​នេះ​ត្រូវ​ដឹងថា អាច​ត្រៀម​សម្រាប់​ការរៀបចំ​ប្រជុំ​លើកដំបូង សម័យប្រជុំ​សភាជាតិ​ឡាវ​លើក​ទី​៩ ចាប់ពី​ថ្ងៃទី​២២ មីនា ដល់ ២៦ មីនា ២០២១​។ សំណង់​អគារ​ថ្មី​នេះ​អាច​ផ្ទុក​មនុស្ស​ពី​៨០០​ទៅ​១០០០​ពាន់​នាក់ មាន​កម្ពស់​៥​ជាន់ បានចាប់ផ្តើម​សាងសង់​កាលពី​ឆ្នាំ​២០១៧៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close