កម្មករប្រមូលសំរាមម្នាក់ រងរបួសគៀបដាច់ដៃម្ខាង ខណៈកំពុងបំពេញការងារ
ខេត្តព្រះសីហនុ៖ កម្មករប្រមូលសំរាមម្នាក់ បានរងរបួសធ្ងន់ដាច់ដៃស្តាំមួយកំណាត់ ខណៈកំពុងបំពេញការងារប្រមូលសំរាមលើកដាក់លើរថយន្តសំរាម ដែលកំពុងរមួលកៀបសំរាម ហើយជ្រុលដៃចូលគៀបដាច់ដៃតែម្តង។ ហេតុការណ៍នេះបានកើតឡើង នៅម៉ោងជាង១២ថ្ងៃត្រង់ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះ នៅតាមផ្លូវ ជាតិលេខ៤ជិតប្រជុំជនផ្សាវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ជនរងគ្រោះ ឈ្មោះ ទួច ទីន ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ។ ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានសង្គ្រោះភ្លាមៗនៅឃ្លីនិកឯកជនវាលរេញ តែដោយសារធ្ងន់ធ្ងរ ក៏បញ្ជូនបន្តទៅសង្គ្រោះបន្តនៅភ្នំពេញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។