កម្ពុជា មាន​អ្នកស្លាប់​ម្នាក់​ទៀតហើយ ដោយសារ​ជំងឺ​កូ​វីដ​១៩ ជា​ម្តាយ​តារា​កំប្លែង​ស្រី​ពី​ន​

ភ្នំពេញ​៖ ស្ត្រី​ម្នាក់ អាយុ​៦២​ឆ្នាំ បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​រុ​ស្ស៉ី ដោយសារ​ជំងឺ​កូ​វីដ​១៩ នៅ​ព្រឹក​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០២១​នេះ​។ នេះ​គឺ​ករណី​ស្លាប់​ទី​៥​ហើយ នៅក្នុង​ប្រទេស​កម្ពុជា​។

​នេះ​បើតាម​មន្ត្រីជាន់ខ្ពស់​ក្រសួងសុខាភិបាល បញ្ជាក់ថា ​អ្នកជំងឺ​ដែល​បាន​បាត់​បង់ជីវិត​នេះ មានឈ្មោះ អ៉ិ​ន ម៉ា​នី​តា ភេទ​ស្រី អាយុ​៦២​ឆ្នាំ (​ជា​ម្តាយ​របស់​ស្រី​ពី​ន​តារា​កំប្លែង​ក្រុម​នាយ​ក្រឹម​) រស់នៅ​ក្រោយ​ផ្សារ​សឡា ភូមិ​មានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ដែល​ត្រូវបាន​រកឃើញ​មាន​ផ្ទុក​ជំងឺ​កូ​វីដ​១៩ កាលពី​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០២១ ហើយ​ត្រូវបាន​បញ្ជូនទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close