ថៃ សាកល្បង​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩ ផលិត​ដោយ​ខ្លួនឯង

​ប្រទេស​ថៃ កាលពី​ថ្ងៃ​ចន្ទ ទី​២២ មីនា ម្សិលមិញ បានចាប់ផ្តើម​សាកល្បង​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ ដែល​ខ្លួន​ផលិត​ក្នុងប្រទេស​ហើយ ដោយ​គ្រោង​នឹង​ចាប់ផ្តើម​ចុះឈ្មោះ​នៅ​ឆ្នាំក្រោយ​។ ​វ៉ាក់សាំង​នេះ​ត្រូវបាន​ផលិត​ដោយ​អង្គការ GPO ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ពងមាន់ ឬ egg-based technology ។​

​រដ្ឋមន្ត្រី​សុខាភិបាល​ថៃ Anutin Charnvirakul បាន​និយាយថា ការផលិត​វ៉ាក់សាំង​ដោយ​ខ្លួន​ឯនេះ​គឺជា​ជំហាន​សំខាន់​មួយ សម្រាប់​សុខភាព​សាធារណៈ​របស់​ប្រទេសជាតិ ខណៈដែល​វា​នឹងធ្វើ​ឲ្យ​ថៃ​មាន​ច្បាស់ការ​ខ្លួនឯង ហើយ​មិនចាំបាច់​ពឹងផ្អែក​ល់​វ៉ាក់សាំង​ពី​ប្រទេសក្រៅ​។​

​លោក​រដ្ឋមន្ត្រី​ថា ពេល​ជោគជ័យ​នៃ​ការសាកល្បង តាម​គម្រោង វ៉ាក់សាំង​នេះ​នឹង​ផលិត​ចន្លោះ​ពី​២៥​ទៅ​៣០​លាន​ដូ​ស ក្នុង​មួយឆ្នាំ គ្រោង​នឹង​ចាប់ផ្តើម​ឆ្នាំ​២០២២​។ លោក​បញ្ជាក់ដែរថា បច្ចេកវិទ្យា​ផ្អែកលើ​ពងមាន់​នេះ​ក៏​ធ្លាប់បាន​ប្រើប្រាស់ សម្រាប់​វ៉ាក់សាំង​ផ្តាសាយ​នានា​ផងដែរ ដោយ​វា​ក៏​អាច​ផលិត​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩​ដែរ​។ ​សម្រាប់​អ្នកស្ម័គ្រចិត្ត​ចាក់​វ៉ាក់សាំង​នេះ អាច​នឹងមាន​ឲ្យ​បាន​៤៦០​នាក់​សរុប ក្នុងនោះ ២១០​នាក់ មាន​អាយុ​ចន្លោះ​ពី​១៨​ទៅ​៥៩​ឆ្នាំ​។​

​សូមបញ្ជាក់ថា ថៃ បច្ចុប្បន្ន កំពុង​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ លើ​ប្រជាពលរដ្ឋ ចំនួន​២​ប្រភេទ មួយ​មកពី​អង់គ្លេស​និង​មួយទៀត​មកពី​ចិន​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close