អាមេរិក​៖ បាញ់ប្រហារ​នៅក្នុង​ផ្សារ​ទំនើប ​ស្លាប់​១០​នាក់​

​តាម​ប្រកាស​របស់​កម្លាំង​ប៉ូលិស រដ្ឋ Cororado នៅ​ថ្ងៃទី ២២​ខែមីនា (​ពេល​វេ​ល​អាមេរិក​) មាន​ករណី​បាញ់ប្រហារ​នៅក្នុង​ផ្សារ​ទំនើប King Soopers ក្នុង​ទីក្រុង Bouldert បណ្តាល​ឲ្យ​មាន​អ្នក​ស្លប់​ដល់​ទៅ​១០ នាក់ ក្នុងនោះ​មាន​ប៉ូលិស​ម្នាក់​ផងដែរ​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាម​រិ​ក បាន​ដកស្រង់​សំដី​មន្ត្រីប៉ូលិស​ក្នុង​តំបន់​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី ២២​ខែមីនា​(​ពេលវេលា​ក្នុង​តំបន់​)​ថា​ការបាញ់ប្រហារ​នៅក្នុង​ផ្សារ​ទំនើប​ស្ថិតនៅ​ទីក្រុង Boulder រដ្ឋ Colorado ។ តាម​ព័ត៌មាន​ជាបឋម​មាន​មនុស្ស​១០​នាក់​ស្លាប់​។ អភិបាលរដ្ឋ Colorado លោក Jared និង​អភិបាលក្រុង Boulder លោក Sam Weaver បានចាត់ទុក​ថា​នោះ​ជា​សោក​នា​កម្ម​ដ៏​រន្ធត់​នៅក្នុង​តំបន់​។​

​វីដេអូ​ដែល​បណ្តាញ​ទូរទស្សន​ក្នុង​តំបន់​បាន​ផ្សាយ ឃើញថា មាន​កម្លាំង​ប៉ូលិស​ជាច្រើន​មាន​វត្ត​មាននៅ​ជុំវិញ​ផ្សារ​ទំនើប​ខាងលើ ។ ជាមួយគ្នានេះ​ក៏មាន​ថ​យន្ត​សង្គ្រោះ​ចំនួន​៦​គ្រឿង នៅ​កន្លែងកើតហេតុ​។ ជាមួយគ្នា​នោះ​ក៏មាន​បុរស​ម្នាក់​ត្រូវ​ប៉ូលិស​ដាក់​ខ្មោះ​ដោយមាន​ប្រឡាក់​ឈាម​ផងដែរ បញ្ជូន​ចេញពី​ផ្សារ​ទំនើប​។​

​សាក្សី​ពីរ​នាក់​នៅ​កន្លែងកើតហេតុ​បាន​និយាយ​ទៅកាន់​សារព័ត៌មាន The Denver Post ថា ពួក​គត់​បានឃើញ​ជន​ដៃដល់​ប្រដាប់​ដោយ​កាំភ្លើង​ដើរចូល​ទ្វារ​ផ្សារ ហើយ​ចាប់ផ្តើម​បាញ់​តែម្តង​។​

​នៅពេលនេះ​គេ​មិនទាន់​ដឹង​ពី​មូលហេតុ​នៃ​ការបាញ់ប្រហារ​នៅឡើយ​ទេ​។ កម្លាំង​ជំនាញ​កំពុងតែ​បើក​ការស្រាវជ្រាវ លើ​ករណី​ខាងលើ ថា​តើ មាន​ជាប់​ពាក់ព័ន្ធ​ការរើសអើង​ជាតិ​សាសន៍​អាស៊ី​ដែរឬទេ​។​

​សកម្មភាព​បាញ់ប្រហារ​ខាងលើ​កើតឡើង ក្នុងពេល​ដែលមាន​បាតុកម្ម​ជាច្រើន​កើតឡើង​នៅ​អាមេរិក​ប្រឆាំង​ការរើសអើង​ជាតិ​សាសន៍​អាស៊ី បន្ទាប់ពី​មានការ​បាញ់ប្រហារ​ទៅលើ ហាង​ម៉ាស្សា ស្បា​រ របស់​ជនជាតិ​អាស៊ី បណ្តាល​ឲ្យ​ជនជាតិ​អាស៊ី​៦​នាក់​ក្នុងចំណោម​៨​នាក់​ស្លាប់​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close