គ្រប់វត្តអារាម ត្រូវវាយគង ទូងស្គរ មួយថ្ងៃ៥ដង ដើម្បីរំលឹកដល់ពលរដ្ឋពីជំងឺកូវីដ១៩
សេចក្តីណែនាំមួយ ដែលចេញដោយក្រសួងធម្មការ និងសាសនា បានប្រាប់ទៅគ្រប់វត្តអារាមទាំងអស់នៅទូទាំងប្រទេស ត្រូវវាយគង ជួង រគាំង ទូងស្គរមួយថ្ងៃ ៥ដង ដើម្បីជាសាររម្លឹកប្រជាពលរដ្ឋឱ្យចូលរួមប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩នៅក្នុងសហគមន៍។
ការវាយគង ជួង រគាំង ទូងស្គរនេះ ធ្វើឡើងនៅម៉ោង ៥ព្រឹក, ម៉ោង ១១ព្រឹក, ម៉ោង ២រសៀល, ម៉ោង៥ល្ងាច និងម៉ោង ៨យប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។