ភ្លើងឆេះរោងចក្រខ្សែភ្លើងឃ្យុងស៊ីង ក្នុងតំបន់សេដ្ឋកិច្ចពិសេស 7NG ផ្អើលកម្មកររត់ចែកជើងគ្នា!
ខេត្តកណ្ដាល៖ រោងចក្រខ្សែភ្លើងឃ្យុងស៊ីង ក្នុងតំបន់សេដ្ឋកិច្ចពិសេស 7NG ស្ថិតនៅភូមិវិហារសួគ៌ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ត្រូវបានអគ្គិភ័យឆាបឆេះ នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ ហើយភ្លាមកម្លាំងសមត្ថកិច្ចក៍បានអន្តរាគមន៍ពន្លត់អគ្គិភយ័នេះ មិនឲ្យរាលដាលបន្ត។
របាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្ដាល បានឲ្យដឹងថា អគ្គិភ័យនេះ បណ្ដាលមកពីឆ្លងចរន្ដអគ្គិសនី នៅក្បែររោងបាយ ហើយបានឆាបឆេះផ្នែករោងម៉ាស៊ីន រហូតដល់រោងបាយ តែមិនឆេះចូលកន្លែងកម្មករធ្វើការឡើយ។
ក្នុងហេតុការណ៍នេះ បានបណ្ដាលឲ្យកម្មករម្នាក់ រងរបួសស្រាល ឈ្មោះ ភឹម រដ្ឋា អាយុ២៤ឆ្នាំ រស់នៅភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល។ ចំពោះការខូចខាតវិញ រួមមាន៖ ម៉ាស៊ីនភ្លើងធំ ចំនួន០១គ្រឿង, ម៉ាស៊ីនស្កេនក្រយ៉ៅដៃ ១៥គ្រឿង, តុបាយ, កៅអី និងកង្ហារមួយចំនួនទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។