ព្រះសង្ឈ ប្រទះឃើញគ្រាប់មិនទាន់ផ្ទុះ ១៦កេះ ខណៈកំពុងជីកកាយដីដាក់លូ
ខេត្តបាត់ដំបង៖ ព្រះសង្ឃគង់ក្នុងវត្តវត្តបុរាណនិវេសន៍ ខណៈកំពុងជីកកាយដី ដើម្បីដាក់លូធ្វើបង្គន់អនាម័យ បានប្រទះឃើញគ្រាប់មិនទាន់ផ្ទុះប្រភេទ(PKF)ចំនួន ១៦កេះ ស្មើនឹង ៤ ០០០គ្រាប់(ផលិតនៅប្រទេសឣាមេរិច) ស្ថិតក្នុងភូមិមុខវត្ត ឃុំគាស់ក្រឡ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។
តាមការពិនិត្យជាក់ស្តែង គ្រាប់ទាំងនោះ ឣាចកប់ក្នុងសម័យលន់នល់ ហើយខូចគុណភាពប្រហែល ៩០%។ បច្ចុប្បន្នគ្រាប់មិនទាន់ផ្ទុះទាំងនោះ បានប្រគល់ជូនឣង្គភាពស៊ីម៉ាក់ ដើម្បីចាត់ចែងកំទេច តាមនិតិវិធី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។