រដ្ឋបាលខេត្តព្រះសីហនុ អំពាវនាវដល់ពលរដ្ឋដែលធ្លាប់ពាក់ព័ន្ធទីតាំងអ្នកជំងឺកូវីដ១៩ ត្រូវអនុវត្តតាមវិធានការសុខាភិបាល
ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និសាធារណជនទាំងអស់ ដែលធ្លាប់មានការពាក់ព័ន្ធជាមួយទីតាំងទាំង ១០កន្លែង ខាងក្រោមតាមពេលវេលា ដែលបានបញ្ជាក់ជូននេះ សូមពិនិត្យសុខភាព(អាការៈប្រែប្រួល) ពិនិត្យកម្តៅផ្ទាល់ខ្លួនជាប្រចាំ និងត្រូវសម្រាកនៅផ្ទះដាច់តែឯង ថែរក្សាអនាម័យខ្លួនជានិច្ច ក្នុងករណីមានការសង្ស័យត្រូវទៅយកសំណាកនៅវេទិកា ៧មករា ឬករណីសុខភាពប្រែប្រួលខុស ប្រក្រតីដូចជាឡើងកម្ដៅលើសពី ៣៧អង្សាសេ ក្អកកណ្តាស់ ឈឺបំពង់ក មានកំហាក…។ល។ ត្រូវប្រញាប់ទំនាក់ទំនងទៅក្រុមឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលខេត្ត ឬមន្ទីរពេទ្យបង្អែកខេត្តតាមរយៈទូរសព្ទ 012 888 737 ឬ 016 526 520។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។