ថ្ងៃនេះ រកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ៥៥នាក់ទៀត ជាករណីឆ្លងក្នុងសហគមន៍ទាំងអស់
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១នេះ បានប្រកាសរកឃើញមានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មីចំនួន ៥៥នាក់ និងមានអ្នកជាសះស្បើយចំនួន ២៣នាក់។
ក្រសួង បញ្ជាក់ទៀតថា អ្នកឆ្លងជំងឺកូវីដ១៩ថ្មីទាំង ៥៥នាក់នោះ ជាករណីឆ្លងក្នុងសហគមន៍ ជាជនជាតិខ្មែរទាំងសស់ ដែលរកឃើញនៅរាជធានីភ្នំពេញ ៥០នាក់ ខេត្តកំពង់ធំម្នាក់ ខេត្តព្រះសីហនុម្នាក់ ខេត្តកណ្តាលម្នាក់ ខេត្តសៀមរាបម្នាក់ និងត្បូងឃ្មុំម្នាក់។
ចំណែកករណីជាសះស្បើយទាំង ២៣នាក់ ជាអ្នកឆ្លងក្នុងសហគមន៍ ២២នាក់ និងអ្នកដំណើរពីក្រៅប្រទេសម្នាក់ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមាន និងបានអនុញ្ញាតអោយចេញពីកន្លែងសម្រាកព្យាបាល។
សូមជម្រាបថា គិតត្រឹមព្រឹក ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជា រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១ ៨៧២នាក់ ក្នុងនោះព្យាបាលជាសះស្បើយ ១ ០៥៦នាក់ កំពុងសម្រាកព្យាបាល ៨០៩នាក់ ស្លាប់ដោយកូវីដ១៩ ៥នាក់ និង២នាក់ទៀត ស្លាប់ដោយសារជំងឺរើឡើង ក្នុងពេលព្យាបាលជំងឺកូវីដ១៩។ សម្រាប់អ្នកឆ្លងក្នុងសហគមន៍ គឺកើនឡើង ១ ៣៤៨នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។