ត្រីរាជ កំពុងទទួលរងគ្រោះថ្នាក់ជិតផុតពូជបំផុត
ត្រីរាជដែលជាប្រភេទត្រីទទួលរងគ្រោះថ្នាក់ជិតផុតពូជបំផុត ហើយជាប្រភេទត្រីបន្លាស់ទីទឹកសាបធំជាងគេក្នុងពិភពលោក អាចមានប្រវែងរហូតដល់ ០៣ ម៉ែត្រ និងទម្ងន់រហូតដល់ ៣០០ គីឡូក្រាម។
ជារៀងរាល់ឆ្នាំ ចាប់ពីខែតុលា ដល់ខែធ្នូ ត្រីរាជបន្លាស់ទីពីអាងទន្លេមេគង្គក្រោម ទៅកាន់ទន្លេមេគង្គខាងលើ ភាគឥសាននៃប្រទេសកម្ពុជា និងអាចឆ្លងទៅដល់ប្រទេសឡាវ និងថៃ ដើម្បីពងកូន។
ត្រីរាជរងការគំរាមកំហែងចម្បងៗដូចជា ការនេសាទហួសកម្រិត ការបាត់បង់ទីជម្រកធម្មជាតិ និងការរីករាលដាលសេណេទិចពូជមិនសុទ្ធចូលទៅកាន់ប្រភេទពូជសុទ្ធក្នុងទីជម្រកធម្មជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។