រុ​ស្ស៉ី ចាប់ផ្តើម​ផលិត​វ៉ាក់សាំង​ទី​៣​ជា​ផ្លូវការ សម្រាប់​បង្ការ​ជំងឺ​កូ​វីដ​១៩

​រុស្ស៊ី​៖ រដ្ឋមន្ត្រី​វិទ្យាសាស្ត្រ និង​ការអប់រំ​ជាន់ខ្ពស់​រុ​ស្ស៉ី លោក វ៉ា​ឡឺ​រី វ៉ាល​កូវ បាន​និយាយថា មជ្ឈមណ្ឌល​ស្រាវជ្រាវ ជូ​ម៉ា​កូវ បានចាប់ផ្តើម​ជា​ផ្លូវការ​ហើយ​នូវ ដំណើរ​ការផលិត​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 ទី​០៣ ដែលមាន​ឈ្មោះថា ខូ​វីវ៉ា​ក់ (CoviVac) ។​

​វ៉ាក់សាំង ខូ​វីវ៉ា​ក់ ត្រូវបាន​ចុះបញ្ជី​កាលពី​ខែកុម្ភៈ​កន្លងទៅ និង​ក្លាយជា​វ៉ាក់សាំង​កូ​វីដ​-១៩​ទី​០៣​របស់​ប្រទេស​រុ​ស្ស៉ី បន្ទាប់ពី​វ៉ាក់សាំង Sputnik V ដែលជា​វ៉ាក់សាំង​រុ​ស្ស៉ី​សម្រេចបាន​ទីមួយ និង​វ៉ាក់សាំង EpiVacCorona ដែលជា​វ៉ាក់សាំង​រុ​ស្ស៉ី​សម្រេចបាន​ទី​ពីរ ។ បច្ចុប្បន្ន វ៉ាក់សាំង ខូ​វីវ៉ា​ក់ នេះ ត្រូវបាន​អ្នកជំនាញ​រុ​ស្ស៉ី​ណែនាំ​ឲ្យ​ប្រើ​សម្រាប់​អ្នក​នៅ​ក្រុម​អាយុ​ចាប់ពី​១៨​ឆ្នាំ​ដល់​៦០​ឆ្នាំ ។​

​បើតាម​លោក វ៉ា​ឡឺ​រី វ៉ាល​កូវ រុ​ស្ស៉ី​គ្រោង​នឹង​ផលិត​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 ឲ្យ​បាន​ជិត​៩០​ដូ​ស​នៅត្រឹម​ខែមិថុនា ឆ្នាំ​២០២១ ដោយ​ក្នុងនោះ​រួមមាន​៨៣​លាន​ដូ​ស​នៃ​វ៉ាក់សាំង Sputnik V និង​៥.៤​លាន​ដូ​ស​នៃ​វ៉ាក់សាំង EpiVacCorona៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close