សត្វខ្លាធំ សន្មតថា ផុតពូជពីព្រៃធម្មជាតិ ក្នុងប្រទេសកម្ពុជា
សត្វខ្លាធំត្រូវបានគេសន្មតថាផុតពូជ (functionally extinct) ពីព្រៃធម្មជាតិក្នុងប្រទេសកម្ពុជា។ រូបថតសត្វខ្លាធំ ដែលត្រូវបានថតដោយម៉ាស៊ីនថតស្វ័យប្រវត្តិចុងក្រោយគេបង្អស់គឺស្ថិតនៅក្នុង ដែនជម្រកសត្វព្រៃស្រែពកខេត្តមណ្ឌលគិរីក្នុងឆ្នាំ២០០៧។
កត្ដាគំរាមកំហែងចម្បងៗ ចំពោះការរស់រានមានជីវិតរបស់សត្វខ្លាធំ និងប្រភេទសត្វសំខាន់ៗជាច្រើនទៀតក្នុងប្រទេសកម្ពុជា គឺវិបត្តិអន្ទាក់ ការប្រមាញ់ខុសច្បាប់ និងការបាត់បង់ទីជម្រកធម្មជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។