ករណី​ស្លាប់​និង ឆ្លង​កូ​វីដ​១៩ នៅ​អាមេរិក បន្ត​កើនឡើង​ខ្ពស់​ដដែល ពលរដ្ឋ​ជាង ១០០​លាន​នាក់​បាន​ចាក់​វ៉ាក់សាំង​

​មកទល់​ព​លេ​នេះ មាន​ពលរដ្ឋ​អាមេរិក បាន​ចាក់​វ៉ាក់សាំង ចំនួន​107.060.274 ដូ​ស ជូន​ពលរដ្ឋ​របស់ខ្លួន ក្នុងនោះ​មាន 85.472.166 ដូ​ស​ជាក់​ជូន​ពលរដ្ឋ​ដូ​ស​ទីមួយ និង 46.365.515 នាក់​ចាក់​គ្រប់​ជំ​នួន​ពីរ​ដូ​ស​។ រដ្ឋាភិបាល​របស់លោក​បៃ​ឌិន និង​លោកស្រី​ហារី​ស បានកំណត់​គោលដៅ ចែកចាយ​វ៉ាក់សាំង​ឲ្យ​បាន​២០០​លាន​ដូ​ស នៅ​ចុង​ខែមេសា​ខាងមុខ ។​

​នៅក្នុង​រយៈពេល ២៤​ម៉ោង​កន្លងទៅនេះ មនុស្ស​សរុប ៦៧,០៤៦​នាក់​ទៀត​បាន​ឆ្លង​ជំងឺ COVID-19 ខណៈ​អ្នកជំងឺ ១,១៦៥​នាក់​បាន​ស្លាប់​នៅក្នុង​រយៈពេល​ដូចគ្នា នៅ​ទូទាំង​សហរដ្ឋអាមេរិក​។​

​ក្រោយ​ការ​បូកសរុប​ទិន្នន័យ​បន្ថែម​ខាងលើនេះ នាំ​ឲ្យ​ចំនួន​ករណី​ឆ្លង COVID-19 សរុប​នៅ​ទូទាំង​សហរដ្ឋអាមេរិក​កើនឡើង​ដល់ ៣០,៧៧៤,០៣៣​ករណី ក្នុងនោះ​មាន​អ្នកស្លាប់​សរុប​ចំនួន ៥៥៩,៧៤៤​នាក់ និង​ជាសះស្បើយ​ឡើង​សរុប ២៣,១៩៦,២០៩​នាក់​។​

​គួរបញ្ជាក់​តាម​ប្រធានាធិបតី​អាមេរិក​លោក ចូ បៃ​ដិ​ន នៅ​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​នេះ (​ពេលវេលា​នៅ​វ៉ាស៊ីនតោន​) បាន​និយាយថា លោក​កំពុង​កំណត់​គោលដៅ​ថ្មី ក្នុង​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 ចំនួន ២០០​លាន​ដូ​ស​នៅ​សហរដ្ឋអាមេរិក ក្នុង​រយៈពេល ១០០​ថ្ងៃ​ដំបូង នៃ​ការ​កាន់តំណែង​ជា​ប្រធានាធិបតី​របស់លោក​។​

​គិត​ត្រឹម​ថ្ងៃ​ពុធ​សប្ដាហ៍​នេះ សហរដ្ឋអាមេរិក​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 ជូន​ដល់​ប្រជាជន​របស់ខ្លួន​ចំនួន ១៣០​លាន​ដូ​ស​ហើយ ក្នុងនោះ​រួមមាន​ប្រជាជន​ប្រមាណ ៨៥​លាន​នាក់ បានទទួល​ការចាក់​វ៉ាក់សាំង​សម្រាប់​ដូ​ស​ដំបូង ខណៈ​ប្រជាជន​ប្រមាណ ៤៥​លាន​នាក់​ទៀត បានទទួល​ការចាក់​វ៉ាក់សាំង​ពេញលេញ​តែម្ដង​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close