ក្រសួង ប្រកាស​ពី​ករណី​ស្លាប់​ម្នាក់ ជាបុរស​ជនជាតិខ្មែរ អាយុ​៥៥​ឆ្នាំ នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល បានប្រកាស​ពី​ករណី​ស្លាប់​ម្នាក់ ដោយសារ​ជំងឺ​កូ​វីដ​១៩ ជា​បុរស​ជនជាតិខ្មែរ អាយុ​៥៥​ឆ្នាំ មាន​អាសយដ្ឋាន​នៅ​ភូមិ​ក្តី​ចាស់ ឃុំ​ព្រែក​លួង ស្រុក​ខ្សាច់កណ្តាល រាជធានី​ភ្នំពេញ នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត កាលពី​វេលា​ម៉ោង​៤​រសៀល ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០២១​។​

​ក្រសួង បាន​បញ្ជាក់ថា បុរស​ខាងលើនេះ បាន​ធ្លាក់ខ្លួន​ឈឺ​ដោយ​ក្តៅខ្លួន និង​ក្អក​ប្រហែលជា​៣ ទៅ​៤​ថ្ងៃមុន​សលាប់ ដោយ​សភាព​កាន់តែ​ធ្ងន់​ទៅ ក៏បាន​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត នៅ​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០២១ វេលា​ម៉ោង​៣ និង​៣០​នាទី​រសៀល​។ តែ​អកុសល ក្នុង​រយៈពេល​តែ​កន្លះ​ម៉ោង​ប៉ុណ្ណោះ គាត់​ក៏បាន​ធ្វើ​មរណៈ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close