រដ្ឋបាលខណ្ឌចំការមន បន្តចុះចែកអំណោយដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ២០គ្រួសារ រស់នៅសង្កាត់ទួលទំពូងទី១
នៅព្រឹកថ្ងៃសុក្រ ទី២៦ខែមីនា ឆ្នាំ២០២១ រដ្ឋបាលខណ្ឌចំការមន បានរៀបចំពិធីចែកអំណោយរបស់រដ្ឋបាលខណ្ឌចំការមន ជូនដល់បងប្អូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ២០គ្រួសារ ដែលរស់នៅសង្កាត់ទួលទំពូងទី១ ក្រោមអធិបតីភាពលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន ដោយមានការចូលរួមពីលោក-លោកស្រីអភិបាលរងខណ្ឌ, លោកនាយក-នាយករងរដ្ឋបាលខណ្ឌ, លោកប្រធានការិយាល័យចំណុះរដ្ឋបាលខណ្ឌ និងរដ្ឋបាលសង្កាត់ទួលទំពូងទី១។
អំណោយដែលទទួលបានក្នុង ០១គ្រួសារ រួមមាន៖ អង្ករ, មី, ទឹកត្រី, ទឹកស៊ីអ៉ីវ, ទឹកបរិសុទ្ធ និងម៉ាស។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។