អ្នកជំងឺកូវូដ១៩ អាយុ៣៩ឆ្នាំ ម្នាក់ទៀតបានស្លាប់ នៅមណ្ឌលសុខភាពចាក់អង្រែ
ភ្នំពេញ៖ អ្នកជំងឺម្នាក់ទៀតហើយ បានស្លាប់ដោយសារជំងឺកូវីដ១៩ នៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។ នេះបើយោងតាមក្រុមគ្រូពេទ្យ និងអាជ្ញាធររាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១។
អ្នកជំងឺដែលស្លាប់នោះ ឈ្មោះ នាក់ គឹមសេង អាយុ៣៩ឆ្នាំ អាស័យដ្ឋាននៅខណ្ឌចំការមន រាជធានីភ្នំពេញ ដោយលទ្ធផលទទួលបានវិជ្ជមានកូវីដ១៩ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ ហើយបានស្លាប់នៅវេលាម៉ោង២១៖៤០នាទីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។