ខណ្ឌចំការមន ទទួលបានអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកា ពីលោកស្រី នួន ច័ន្ទដាលីន ម្ចាស់អាជីវកម្ម ស្រីលីនសម្រស់ធម្មជាតិ
នៅព្រឹកថ្ងៃចន្ទ ទី២៩ ខែមីនា ឆ្នាំ២០២១ រដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន បានអញ្ជើញទទួលអំណោយនូវគ្រឿងឧបភោគបរិភោគ និងថវិកាពីលោកស្រី នួន ច័ន្ទដាលីន ម្ចាស់អាជីវកម្ម ស្រីលីនសម្រស់ធម្មជាតិ ជូនមករដ្ឋបាលខណ្ឌ សម្រាប់ប្រើប្រាស់នូវសកម្មភាពនានា ក្នុងដំណាក់កាលនៃជំងឺកូវីដ-១៩។
អំណោយដែលរដ្ឋបាលខណ្ឌ ទទួលបានរួមមាន៖
-ទឹកបរិសុទ្ធ ៥០កេស
-មី ៦០កេស
-ត្រីខ ២៤០កំប៉ុង
-កាហ្វេទឹកដោះគោ ៣០០កំប៉ុង
-នំដំឡូង ១៤០កំប៉ុង
-សាប៊ូអូលីវ ១០ដុំ
-ខូឡាជែនវីតាមីនស៊ី ១០ប្រអប់
-កាហ្វេឃូស៊ីហ្វាបឺ ០៣ប្រអប់
-ថវិកាមួយចំនួន។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។