បាតុករអាមេរិក សម្តែងការតវ៉ា ប្រឆាំងហិង្សាលើជនជាតិអាស៊ី
អាមេរិក៖ ក្រុមបាតុកររាប់រយនាក់បានប្រមូលផ្តុំគ្នានៅទីក្រុងញូវយ៉ក ដើម្បីទាម ទារឲ្យបញ្ឈប់អំពើហឹង្សាប្រឆាំងនឹងសាសន៍អាស៊ី ដែលជាផ្នែកមួយនៃសកម្មភាពថ្ងៃបុណ្យជាតិ បន្ទាប់ពីមានការបាញ់សម្លាប់យ៉ាងច្រើននៅកន្លែងស្ប៉ាដែលគ្រប់គ្រងដោយជនជាតិអាស៊ីនៅទីក្រុងអាត្លង់តា។
អ្នករៀបបាតុកម្មបានប្រមូលផ្តុំគ្នានៅតាមទីក្រុងចំនួន ៦០ របស់សហរដ្ឋអាមេរិក រួមទាំងទីប្រជុំជនហ្សកហ្ស៊ីទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ ឡូសអេនជឺលេស ឈីកាហ្គោ ដឺទ្រៀត និងផតឡេន ។ អ្នកតំណាងរបស់ក្រុមសម្ព័ន្ធមិត្តប្រឆាំងសង្គ្រាម ប្រឆាំងនឹងការរើសអើងជាតិសាសន៍ ANSWER បាននិយាយថា យើងប្រឈមមុខនឹងជំងឺរាតត្បាត និងអំពើហិង្សាប្រឆាំងអាស៊ីកាន់តែខ្លាំងឡើង»។
សូមជម្រាបថាថា ការបាញ់ប្រហារនៅថ្ងៃទី១៦ ខែមីនាកន្លងទៅ បានធ្វើឲ្យមនុស្ស៨នាក់ស្លាប់ រួមទាំងស្ត្រីជនជាតិអាស៊ី៦នាក់ ដែលបង្កការភ្ញាក់ផ្អើល និងសោកសៅទូទាំងប្រទេស រួមជាមួយការភ័យខ្លាចជុំវិញការកើនឡើងឧក្រិដ្ឋកម្មស្អប់ខ្ពើមសាសន៍អាស៊ីទូទាំងពិភពលោក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។