ស្ថា​នភា​ព​មី​យ៉ាន់​ម៉ា កាន់តែ​អាក្រក់ យោធា​ប្រើ​យន្តហោះ​ចម្បាំង​វាយប្រហារ​

​ពលរដ្ឋ​នៅ​ទូ​តាំង​ប្រទេស​ប​ង្ហ​ញ​ការសោកស្តាយ​យ៉ាងខ្លាំង ដែលមាន​ពលរដ្ឋ​ដល់​ទៅ​១១៤​នាក់​ស្លាប់ ក្នុងនោះ​មាន​ទាំង​កុមារ​អាយុ​៥​ឆ្នាំ ម្នាក់ និង​១៣​ឆ្នាំ​ម្នាក់​។ សរុប​អ្នកស្លាប់​នៅក្នុង​ប្រទេស​នេះ​បាន​កើន​ឡើងដល់​ទៅ​៤៤០​នាក់​។​

​ស្ថានភាព​នៅក្នុង​ប្រទេស​មី​យ៉ាន​ម៉ា កាន់តែ​តានតឹង​ក្រោយ កម្លាំង​ទាហាន​មី​យ៉ាន់​ម៉ា បើក​ការវាយប្រហារ​ទៅលើ​ក្រុម​ទាហាន​ជនជាតិភាគតិច ដែល​បាន​ការពារ​ពលរដ្ឋ​ចូលរួម​ប្រឆាំង​រដ្ឋាភិបាលយោធា ។​

​មាន​ពលរដ្ឋ​ប្រមាណ ៣​ពាន់​នាក់​បាន​រត់​ពី រដ្ឋកា​រ៉ែ​ន ស្ថិតនៅ​ភាគ​អាគ្នេយ៍​នៃ​ប្រទេស​មី​យ៉ាន​ម៉ា ទៅកាន់​ប្រទេស​ថៃ កាលពី​ថ្ងៃទី ២៨​ខែមីនា ក្រោយ​ការវាយប្រហារ​តាម​ដែនអាកាស​ពី​កម្លាំង​ទាហាន​មី​យ៉ាន​ម៉ា ទៅលើ​ក្រុម​ប្រដាប់អាវុធ ជនជាតិភាគតិច​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថៃ បាន​ដកស្រង់​ដំ​ដី ស្ត្រី​ជនជាតិ​កា​រ៉ែ​ន​មួយរូប​បាន​លើកឡើងថា កម្លាំង​ទាហាន​មី​យ៉ាន់​ម៉ា បាន​បើក​ការវាយប្រហារ​ទៅលើ តំបន់​ចំនួន​៥ ស្ថិតនៅ​ក្នុងស្រុក Mutraw ជាប់​ព្រំដែន​ថៃ ធ្វើ​ឲ្យ​ពលរដ្ឋ​ប្រមាណ​ជាង ៣​ពាន់​នាក់​បាន​រត់​ភៀសខ្លួន​ទៅកាន់​ប្រទេស​ថៃ ។​

​បណ្តាញ​ព័ត៌មាន PSB បាន​ឲ្យ​ដឹងថា មាន​ពលរដ្ឋ​មី​យ៉ាន​ម៉ា​ជាង ៣​ពាន់​នាក់​បាន​ទៅដល់​ខេត្ត Mae Hong Son ប្រទេស​ថៃ​។ នៅពេលនេះ​មន្ត្រី​ថៃ​មិនទាន់មាន​ការវិភាគ​អ្វី​ជុំវិញ​ហេតុ​ការ​ខាងលើ​នៅឡើយ​ទេ ។​

​ការវាយប្រហារ​តាម​ដែនអាកាស បណ្តាល​ឲ្យ​ទាហាន​របស់​សម្ព័ន្ធមិត្ត​ជាតិ កា​រ៉ែ​ន​(KNU)២​នាក់​ស្លាប់ ។ យន្តហោះ​ចម្បាំង មី​យ៉ាន់​ម៉ា បាន​វាយប្រហារ​ទៅលើ ភូមិ​មួយ​ជាប់​ព្រំដែន​ថៃ ដែល​គ្រប់គ្រង​ដោយ​ក្រុម​ជនជាតិភាគតិច​។ កម្លាំង​ទាហាន KNU ដែល​គ្រប់គ្រង​តំបន់​ភាគ​អាគ្នេយ៍ ប្រទេស​ថៃ បាន​ឲ្យ​ដឹងថា យន្តហោះ​ចម្បាំង​របស់​រដ្ឋាភិបាល​យោធា​មី​យ៉ាន់​ម៉ា បាន​វាយប្រហារ​ទៅលើ​កងពល​លេខ​៥​របស់​KNU នៅវេលា​ម៉ោង ២០ ថ្ងៃទី​២៨​ខែមីនា​។​

​សូមបញ្ជាក់ថា​កម្លាំង​ទាហាន​ក្រុម​ជនជាតិភាគតិច KNU បាន​ចុះ​កិច្ចព្រមព្រៀង​ឈប់​បាញ់​ជាមួយ​រដ្ឋាភិបាល​នៅ​ឆ្នាំ​២០១៥ ហើយ​ការវាយប្រហារ​នេះ​បាន​បំពាន​បទ​ឈប់​បាញ់​។ សកម្មភាព​ទាំងនោះ នឹងធ្វើ​ឲ្យ​ស្ថានភាព​កាន់តែ អាក្រក់​ខ្លាំង​ឡើង​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close