ក្នុងសប្តាហ៍នេះ តំបន់មួយចំនួន ក្នុងប្រទេសកម្ពុជា នឹងមានភ្លៀងផ្គរ រន្ទះ ពីខ្សោយទៅច្រើនបង្គួរ, ក្រសួង សូមប្រជាពលរដ្ឋប្រុងប្រយ័ត្ន!
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹង ពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១។
ក្រសួងបានបញ្ជាក់ថា នៅរយៈពេលនេះ តំបន់មួយចំនួននឹងមានភ្លៀងផ្គរ រន្ទះ ពីខ្សោយទៅច្រើនបង្គួរ សូមប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។