តើ​កូ​វីដ​១៩ ដែល​ផ្ទុះ​ដំបូង​នៅ​វូ​ហាន​ប្រទេស​ចិន កើត​មកពីណា​?

​ប្រទេស​ជាច្រើន​ជុំវិញ​ពិភពលោក ពិសេស​គឺ​ប្រទេស​លោកខាងលិច កំពុងតែ​រងចាំ អង្គការ WHO បញ្ចេញ​របាយការណ៍​ស្តីពី​ប្រភព​កូ​វីដ​១៩ នៅ​ទីក្រុង​វូ​ហាន ដែន​នឹង​ប្រកាស ក្នុងពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​។ នៅពេលនេះ​ក៏មាន​កា​រស​ង្ស័​ហយ​ជាច្រើន​ផងដែរ ក្នុងនោះ​មាន កូ​វីដ​១៩ លេច​ចេញពី​បន្ទប់​ពិសោធ​របស់​ចិន ឬក៏​ច​ម្ល​ង់​ពីស​ត្វ​។​

​អង្គការ​សុខភាព​ពិភពលោក បាន​ចំណាយពេល​២៨​ថ្ងៃ ស្រាវជ្រាវ នៅក្នុង​ទីក្រុង​វូ​ហាន ដែលជា ទីក្រុង​ផ្ទុះ​ការឆ្លង​កូ​វីដ ១៩ មុនគេ​បង្អស់​នៅលើ​ពិភពលោក​។ ប្រទេស​ជាច្រើន នៅ​លោកខាងលិច ក្នុងនោះ​មាន​អាមេរិក សង្ស័យថា​វីរុស​នេះ​ចេញពី​បន្ទប់​ពិសោធ​របស់​ចិន​។​

​របាយការណ៍​ពី​ក្រុម​ជំនាញ​អន្តរជាតិ របស់​អង្គការ​សុខភាព​ពិភពលោក (WHO) ដែល​បានធ្វើ​ទស្សនកិច្ច​ដោយផ្ទាល់ ទៅកាន់​ទីក្រុង​វូ​ហាន ប្រទេស​ចិន បានធ្វើការ​សន្ម​ត់​តែ​ម្តងថា វីរុស​កូ​វីដ​១៩ ទំនងជា​ត្រូវបាន​ចម្លង​ពីស​ត្វ​ប្រចៀវ​ទៅកាន់​មនុស្ស តាមរយៈ​សត្វ​ជា​អន្តរការី​មួយ​ប្រភេទ​ទៀត ដែល​មិនទាន់​ត្រូវបាន​កំណត់​ឃើញ ឬ​បាត់ដាន (missing link) ប៉ុន្តែ​ក្រុម​ជំនាញ​បាន​ច្រានចោល​ទាំងស្រុង ចំពោះ​ការ​លើកឡើងថា វីរុស​កូ​រ៉ូ​ណា​ត្រូវបាន​បែកធ្លាយ​ចេញពី​មន្ទីរពិសោធន៍​។​

​របាយការណ៍​ចុងក្រោយ ដែល​ក្រុម​ជំនាញ WHO បានចេញ​នៅពេលនេះ គឺ​ត្រូវបាន​ទន្ទឹងរង់ចាំ​ដោយ​អន្តរជាតិ ជា​យូរណាស់​មកហើយ គិត​ចាប់តាំងពី​ក្រុម​ជំនាញ​នេះ បាន​ចាក​ចេញពី​ទីក្រុង​វូ​ហាន កាលពី​មួយខែ​មុន​មកម្ល៉េះ​។ យ៉ាងណាក៏ដោយ ការចេញ​របាយការណ៍​យឺត​នេះ ត្រូវបាន​ក្រុម​ជំនាញ​អន្តរជាតិ WHO អះអាងថា ដោយសារតែ​ពួកគេ​ត្រូវការ​ពេលវេលា ដើម្បី​រៀបចំ​លំដាប់លំដោយ​នៃ​សម្មតិកម្ម​។​

​ក្រុម​ជំនាញ​ខាងលើនេះ​ជឿជាក់​ក្នុង​កម្រិត​ខ្ពស់​ថា វីរុស​កូ​រ៉ូ​ណា (SARS-CoV-2) ដែល​បង្ក​ទៅជា​វីរុស​កូ​វីដ​១៩ មាន​ប្រភពដើម​មកពី​សត្វ​ប្រចៀវ​។ អ្វីដែល​ត្រូវ​បញ្ជាក់​បន្ថែមទៀត​នោះ គឺថា​តើ​វីរុស​នោះបាន​ចម្លង​មកកាន់​មនុស្ស តាមរយៈ​សត្វ​ប្រចៀវ​ដោយផ្ទាល់ ឬ​តាមរយៈ​សត្វ​ណា​ផ្សេងទៀត ដែល​ក្រុមការងារ​អន្តរជាតិ​នេះ មិនអាច​កំណត់​បាន​។ បន្ថែម​ពីនេះ ក្រុម​ជំនាញ​ក៏បាន​រកឃើញថា វីរុស SARS-CoV-2 បាន​វិវត្តន៍​លើ​ខ្លួន​សត្វ​ប្រចៀវ អស់​រាប់​ទសវត្ស​រ៍ម​ក​ហើយ ប៉ុន្តែ​សម្រាប់​ដំណើរ​នៃ​ការកកើត​ពពួក​វីរុស​នេះ គឺ​ទំនងជា​បាត់ដាន​ទៅហើយ ៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close