ករណី​ឃាតកម្ម​អារ​-​ក សម្លាប់​ប្រពន្ធ​ជាង ២​ខែ​មុន​! ចាប់បាន​ជនសង្ស័យ​ហើយ​

ខេត្តកំពង់ឆ្នាំង​៖ សំណុំរឿង​ករណី​ឃាតកម្ម​អារ​-​ក សម្លាប់​ប្រពន្ធ​ជាង ២​ខែ​មុន រហូតមកដល់​ពេលនេះ សមត្ថកិច្ច​ខេត្តកំពង់ឆ្នាំង ចាប់ខ្លួន​ជន​ស្ស័​យ​បាន​ហើយ កាលពី​យប់ ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០២១ នៅ​ភូមិ​ទួល​ក្រឡាញ់ សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង​។​

​នគរបាល​ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែលជា​ឃាតក​នោះ ឈ្មោះ ម៉ី ម៉ាប់ ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ រស់នៅ​ភូមិ​ស្រែ​អ៊ុក ឃុំ​តាំងក្រសាំង ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង​។ រីឯ​ជនរងគ្រោះ​មានឈ្មោះ អឿន រ៉េ​ន ភេទ​ស្រី អាយុ​៣៣​ឆ្នាំ មាន​លំនៅ​ក្នុងភូមិ ឃុំ​ខាងលើ​។​

​គួររំលឹកថា ស្ត្រី​រងគ្រោះ ជា​ស្ត្រី​មេម៉ាយ​មានកូន​២ បាន​ទំនាក់ទំនង​ជាមួយ​ជនសង្ស័យ និង​បានរស់នៅ​ជាមួយគ្នា​ជា​ប្តី​ប្រពន្ធ ជាង​១​ឆ្នាំ និង​មានកូន​ម្នាក់ទៀត​ផងដែរ​។ ប្តី​ប្រពន្ធ​ទាំងពីរ​នាក់​នេះ តែងតែ​ទាស់សំដី​គ្នា ហើយ​នៅ​ថ្ងៃកើតហេតុ ស្ត្រី​រងគ្រោះ បាន​ធាក់​ជនសង្ស័យ​មួយ​ជើង បណ្តាល​ឲ្យ​ដួល​ផ្ងា​ក្រោយ ដោយសារតែ​ខឹង ក៏​ស្ទុះ​ទៅយក​កាំបិត​សៀត​នឹង​ជញ្ជាំង ចាប់​អារ​.​ក ស្ត្រី​រងគ្រោះ​រហូតដល់​ស្លា​ប់​តែម្តង ហើយ​រត់​គេចខ្លួនបាត់​។​ ​រហូតដល់​ថ្ងៃទី​២៩ ខែមីនា ជនសង្ស័យ បាន​វិល​ចូលមក​ខេត្តកំពង់ឆ្នាំង​វិញ ដោយ​បានមក​ដេក​នៅផ្ទះ​សំណាក់​មួយ នៅក្នុង​ភូមិ​ទួល​ក្រឡាញ់ ទើប​ចាប់បាន​តែម្តង​។​

​បច្ចុប្បន្ន​ជនសង្ស័យ ត្រូវបាន​សមត្ថកិច្ច​ក​សាង​សំណុំរឿង បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close