ខេត្តចំនួន៤ របស់កម្ពុជា នាំចេញកសិផល ទៅកាន់ប្រទេសជិតខាង ក្នុងត្រីមាសទី១ ដើមឆ្នាំនេះ
ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញនូវវឌ្ឍនភាព នៃការនាំចេញផលិតផលកសិកម្ម ដែលទទួលបានរបាយការណ៍ពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរតនគីរី តាកែវ កំពត និងបាត់ដំបង កាលពីថ្ងៃទី២៩ ខែមីនា ដែលបានបង្ហាញឲ្យឃើញអំពីបរិមាណកសិផលដែលបាននាំចេញ នៅក្នុងត្រីមាសទី១ ដើមឆ្នាំ ២០២១ ទៅកាន់ប្រទេសជិតខាងក្នុងនោះមាន៖ ស្រូវ ដំឡូង មីស្រស់ ក្រៀម ស្វាយកែវរមៀតស្រស់ គ្រាប់ស្វាយចន្ទី ចេកអំបូងលឿង ដូចខាងក្រោម៖
១- ខេត្តរតនគីរី៖
– ចេកអំបូងលឿង: ២៥ ៥៦០ តោន
– ចំណិតដំឡូងមីក្រៀម: ២០ ០៩៤ តោន
– ម្នាស់ស្រស់: ៥៩២ តោន
– គ្រាប់ស្វាយចន្ទី: ៨ ០៦២ តោន
– ស្វាយកែវរមៀតស្រស់: ៦៣៧ តោន
– ក្រូចថ្លុង: ៧៧ តោន
– ខ្នុរ: ២៤៨ តោន
២- ខេត្តតាកែវ៖
– ស្រូវ: ២០៦ ១៦២ តោន
– ស្វាយកែវរមៀតស្រស់: ២០ ៣០៨ តោន
៣- ខេត្តកំពត៖
– ស្រូវ: ៥៩ ៧១០ តោន
៤- ខេត្តបាត់ដំបង៖
– ដំឡូងមីស្រស់: ១១១ ៨២០ តោន
– ផ្លែស្វាយស្រស់: ១ ៥៤៣ តោន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។