រដ្ឋបាលខេត្តរតនគិរី៖ ពលរដ្ឋដែលត្រឡប់ពីសែនឆេងម៉េង ត្រូវធ្វើចត្តាឡីស័ក
ខេត្តរតនគិរី៖ រដ្ឋបាលខេត្តរតនគិរី ដាក់ចេញនូវវិធានការណែនាំ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២១ ខាងមុខ។
ក្នុងសេចក្តីប្រកាស ក៏បញ្ជាក់ថា ចំពោះប្រជាពលរដ្ឋខ្មែរជាប់សែស្រឡាយចិន ដែលត្រឡប់ពីសែនឆេងម៉េង ត្រូវចូលរួមក្នុងការផ្ដល់ព័ត៌មានលម្អិតអំពីគោលដៅ ដែលខ្លួនបានទៅ ចូលរួម និងត្រូវធ្វើចត្តាឡីស័ក ដោយខ្លួនឯងនៅផ្ទះ ចំនួន១៤ថ្ងៃ ដោយមានការតាមដាន និងត្រួតពិនិត្យសុខភាពពីអាជ្ញាធរជំនាញ ស្របតាមវិធានរបស់សុខាភិបាល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។