ប្រធានាធិបតីប្រេស៊ីលកែទម្រង់គណៈរដ្ឋមន្ត្រីជាថ្មីប្តូររដ្ឋមន្ត្រី៦រូប
ដោយរងផលប៉ះពាល់យ៉ាងខ្លាំងដោយកូវិដ១៩ និងការថ្កោលទោសពីពលរដ្ឋ ប្រធានាធិបតិប្រេស៊ីលបានសម្រេចផ្លាស់ប្តូរតំណែងរដ្ឋមន្ត្រីដល់ទៅ៦រូប ក្នុងពេលតែមួយ ក្នុងពេលដែល លោកប្រឈមនឹងសម្ពាធយ៉ាងខ្លាំង ដែលមិនអាចគ្រប់គ្រងការឆ្លងកូវីដ១៩ បានល្អ ។
ប្រធានាធិបតីប្រេស៊ីលលោក Jair Bolsonaro បានសម្រេចកែទម្រង់រដ្ឋាភិបាល ដោយផ្លាស់ប្តូរតំណែងរដ្ឋមន្ត្រីដល់ទៅ ៦រូបក្នុងពេលតែមួយ ។ លិខិតលាលែងចេញពីតំណែង ត្រូវបានរដ្ឋាភិបាលប្រេស៊ីលបានប្រកាសនៅថ្ងៃទី ២៩ខែមីនា (ពេលវេលាក្នុងតំបន់) ដើម្បីតែងតាំងរដ្ឋមន្ត្រីថ្មីវិញ ។ បច្ចុប្បន្នមានតែរដ្ឋមន្ត្រីពីររូបប៉ុណ្ណោះដែលបន្តរក្សាដំណែងដដែល គឺ រដ្ឋមន្ត្រីការពារជាតិនិង ការបរទេស។
ក្នុងចំណោមរដ្ឋមន្ត្រី គឺរដ្ឋមន្ត្រីក្រសួងសុខាភិបាល ត្រូវផ្លាស់ប្តូរច្រើនជាងគេបង្អស់ ដោយផ្លាស់ប្តូរ រដ្ឋមន្ត្រី៥ មកហើយ ដោយសារតែបញ្ហាកូវីដ ១៩ ដោះស្រាយមិនបានល្អ។
ប្រេស៊ីលជាប្រទេសមានករណីឆ្លងកូវីដ ១៩បំផុតដោយមានអ្នកស្លាប់ជាង១សែននាក់ក្នុងមួយថ្ងៃ និងស្លាប់ជាង៣០០០នាក់ ។ ប្រេស៊ីលបានហក់ឡើងលំដាប់ទីពីរបន្ទាប់ពីអាមេរិក ដោយមានអ្នកឆ្លងជាង១២,៥លាននាក់និងស្លាប់ជាង៣១៤ពាន់នាក់ ។
ប្រេស៊ីលបានបើកយុទ្ធនាការចាក់វ៉ាក់សាំង តាំងពីខែមករាឆ្នាំ២០២១ ប៉ុន្តែសកម្មភាពនៃការចាក់វ៉ាក់សាំងមានភាពយឺតយ៉ាវ ។ មកទល់ពេលនេះមានពលរដ្ឋ ជិត៦%ប៉ុណ្ណោះបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ ក្នុងចំណោមពលរដ្ឋសរុប ក្នុងប្រទេសនេះ២១២លាននាក់។ ចំណែកពលរដ្ឋដែលបានចាក់វ៉ាកសាំងដូសទីពីរមានតែ៣ភាគរយប៉ុណ្ណោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។